About Me

header ads

បុរស ២នាក់មកពីភ្នំពេញលេងផ្ទះនៅខេត្តកំពង់ឆ្នាំងត្រូវបានគេរកឃើញលទ្ធផលមានវិជ្ជមានកូវីដ១៩

ខេត្តកំពង់ឆ្នាំង: 

លោកវេជ្ជបណ្ឌិតប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៤ និង៣០នាទី ល្ងាច ថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជាក់ឱ្យក្រុមអ្នកយកព័ត៌មានដឹងថា មានបុរស២នាក់ ១ឈ្មោះ សោម ឡូ អាយុ៣៦ឆ្នាំ ធ្វើការនៅរោងចក្រ ក្រុងភ្នំពេញ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ លទ្ធផលនៃការធ្វើតេស្ដលើកទី២ បានបញ្ជាក់ ឲ្យដឹងនៅម៉ោង ២ រសៀលថ្ងៃទី ០៤ នេះថា មានវិជ្ជមានកូវីត១៩ ដែលពេលនេះអ្នកជំងឺត្រូវបានដាក់នៅព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ករណីរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ខាងលើនេះបន្ទាប់ពីរូបគេបានផ្ដល់សំណាកធ្វើតេស្តកាលពីថ្ងៃទី២៩ .០៤ ២០ ២១ កន្លងមកនៅក្នុងមន្ទីពេទ្យបង្អែ កខេត្តកំ ពង់ឆ្នាំង  និងក្រោយពីផ្ដល់សំណាករួចមក មន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅសម្រា កធ្វើចត្តាឡីស័កនៅក្នុងផ្ទះស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ។





បើយោងតាម របាយការណ៍របស់លោកមន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំងបានបញ្ជាក់អោយដឹងថា អ្នកជំងឺរូបនេះមុននឹងរកឃើញវិជ្ជ មានកូវីដ១៩ បានចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជន មួយកន្លែង លោក វេជ្ជប ណ្ឌិត ប៉ុល ប៊ូ ចំនួន២ដង  ដោយជិះម៉ូតូកង់បីមួយគ្រឿងជាច្រើនដង លេខម្ចាស់កង់បី ០៩៧ ៧៧៧ ១៧ ៦២ នៅក្នុងក្រុងកំពង់ឆ្នាំង ។ ដូច្នេះករណីខាងលើនេះលោកប្រ ធានមន្ទីរសុខាភិបាលខេត្តកំ ពង់ ឆ្នាំង បានសូមធ្វើការអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ  ដែលបានជាប់ពាក់ ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយ ឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ សូមមេត្តាអញ្ជើញរួសរាន់មកផ្តល់សំណាក ដើ ម្បីធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឱ្យបានរហស័ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩  ចូលក្នុងសហគមន៍ ។ពាក់ពន្ធ១ករណីទៀត ប្រធានមន្ទីសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា បុរសម្នាក់ ដែលនាំសង្សារនៅទីក្រុងភ្នំ ពេញមានវិជ្ជមានកូវីដ១៩ មកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ ត្រ ឡាច ស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី២៤ ខែមិនា នោះលទ្ធផលនៃតេស្ត នៅល្ងាចថ្ងៃទី ០៤ ខែមេសា នេះ ក៏មានវិជ្ជមានកូវីដដែរ។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ ត្រឡាចក៏ត្រូវតែមានការប្រុងប្រយ័ ត្នឲ្យបានខ្ពស់ដូចគ្នានិងកនរុងកំពង់ឆ្នាំងផងដែរ ។ដោយត្រូវចូលរួមអនុវត្តនៅវិធានការរបស់ក្រសួងសុខាភិបាល គឺ៣ ការពារ ៣កុំ នឹង២ត្រូវចូលរួមទាំងអស់គ្នា ៕