About Me

header ads

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ជូនកងកម្លាំងឈរជើងការពារតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ

ខេត្តកំពង់ឆ្នាំង៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ជូនកងកម្លាំងឈរជើងការពារតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ ។


ការចុះសាកសួសុខទុកកងម្លាំងឈជើងនៅតាមព្រុំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ដឹកនាំលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត តំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត និងស្រុកកំពង់លែង ចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងរក្សាការពារការហាមឃាត់ការធ្វើដំណើរនៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការពារឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចទួលគោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រំប្រទល់ ជាមួយសង្កាត់ស្រយ៊ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះទាំងភ្លើងនេះផងដែរ លោក សាន់ យូ បានផ្តាំផ្ញើទៅដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងអំឡុងពេលដែលកើតមានជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបាននូវគោលការណ៍ ៣ការពារ ៣កុំ និងត្រូវរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។ ក្នុងនោះដែរ ស.ស.យ.ក ខេត្ត និងស្រុក បានឧបត្ថម្ភ អង្ករ ចំនួន ៥០ kg ទឹកសុទ្ធ ១០ កេស ទឹកក្រូច ៣ កេស ម៉ាស់ ៥ ប្រអប់ ហ្សែលលាងដៃ ៥ ដប និងថវិកា ៨០ ម៉ឺនរៀល ជូនដល់កងកំលាំងផងដែរ ៕



ដោយសុក្ខារិន