About Me

header ads

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័ក

ខេត្តកំពង់ឆ្នាំង៖ 

ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧុត្តម ឡុងឈុនឡៃ ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២មេសា២០២១ ។ នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខិតខំអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការការពារ ជម្ងឺកូវីដ-១៩ ហើយក៏បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។



ឯកឧត្តម ក្រុមប្រឹក្សាខេត្តបាននាំយកអំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ FUTO ចំនួន ១០កេស, ទឹកផ្លែឈើ Freshy ចំនួន ០៥ កេស, ទឹកដោះគោជូ Freshy ចំនួន ០៥ កេស, មីកំប៉ុងចំនួន ០៦ឡូ (៧២ កំប៉ុង), ម៉ាស់ ចំនួន ១០ ប្រអប់ និងអាល់កុលចំនួន ១០ លីត្រ ផងដែរ ៕