About Me

header ads

រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាល

ខេត្តកំពង់ឆ្នាំង:

រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែមេឃកំពង់ធ្លាក់ភ្លៀង ។ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី១៨  ខែមេសា  ឆ្នាំ២០២១ម្សិលមិញនៅត្រង់ចំណុចវាលព្រៃត្បែង ដែលស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។អាជ្ញាធមូលដ្ឋានរួមនិងសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថានៅរសៀលមានភ្លៀង១មេនិងបង្កជារន្ទះបាញ់បណ្តាលអោយបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលខណៈពេលដែលជនរងគ្រោះទាំង ២ នាក់កុំពង់បើកគោយន្តដឹកជីទៅយកទៅដាក់ក្នុងស្រែទាំងមេឃកំពង់ធ្លាក់ភ្លៀង។ 




សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំង២នាក់ខាងលើ មានឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំស្លាប់នៅនិងកន្លែង ដោយឡែកម្នាក់ទៀតឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ២៦ឆ្នាំបាន រងបួសស្រាលត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ សមត្ថកិច្ចបានអោយដឹងទៀតថាពួកគេទាំង២នាក់ខាងលើត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ក្រោយពេលកើតហេតុសាកសពជនរងគ្រោះជាបងត្រូវបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ។ដោយឡែកបងប្រុសដែលរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នីមណ្ឌល់សុខភាពបានជាសះស្បើយវិលទៅលំនៅឋានវិញផងដែរ៕