About Me

header ads

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តដឹកនាំមន្ត្រីរាជការបួងសួងសុំសេចក្តីសុខនៅមុខរូបសំណាកលោយាយយ៉ាត

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធី



បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ព្រមទាំងភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រាហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃរាជ្យវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងទទួលជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ-១៩ (Covid-19) ៕ 











ដោយ ៖ នីយ៉ា