About Me

header ads

ជិះម៉ូតូឌុបគ្នា ត្រូវរន្ទះបាញ់ស្លាប់ម្នាក់នឹងរបួសម្នាក់

 ខេត្តកំពង់ចាម

នៅម៉ោងប្រមាណ៣កន្លះ មេឃហាក់ខ្មៅងងឹតរកភ្លៀង ខណះប្តីប្រពន្ធជិះដឹកគ្នាបំណងទៅផ្ទះ លុះជិះដល់ចំនុចកើតហេតុនៃប្រលានយន្តហោះចាស់ ស្រាប់តែត្រូវរន្ទះបាញ់ចំជនរងគ្រោះទាំង២បណ្តាលអោយនារីជាប្រពន្ធបានស្លាប់ភ្លាមនៅមួយកន្លែង ចំណែកប្តីរងរបួសស្រាល ។ 



ហេតុការនេះកើតឡើងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុច វាល យន្តហោះស្ថិតនៅភូមិរមូល ឃុំ រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយ ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ឈុន ដាវី ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិ ត្រពាំងត្រស់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។