About Me

header ads

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ផ្តល់ជូនកញ្ចប់ស្នាក់នៅពិសេសក្នុងឱកាសរីករាយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ



ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅពេលដ៏ខ្លីខាងមុខនេះ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបចំផ្តល់ជូនកញ្ចប់ស្នាក់នៅយ៉ាងពិសេសចំនួន ៤ ប្រភេទសម្រាប់លោកអ្នក។ ក្នុងនោះរួមមានសកម្មភាពកំសាន្តលំហែផ្សេងៗ និងភាពរំភើបសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមមកសម្រាក និងទទួលយកភាពរីករាយជាមួយនឹងការសម្រាកលំហែកាយដោយបញ្ចូលនូវវគ្គហាត់យូហ្គា ថ្នាក់ចម្អិនម្ហូប និងការញាំអាហារបែបពិកនិកនៅក្នុងបរិវេណដ៏ធំទូលាយ ប្រកបដោយបរិយាកាសស្រស់បំព្រងនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានថែមទៀតផង។

លោកអ្នកអាចទទួលយកកញ្ចប់ពិសេសទី១ ដោយរួមបញ្ចូលទាំងអាហារពេលព្រឹក, បារខ្នាតតូចមួយនៅក្នុងបន្ទប់, ពិកនិកនៅសួនច្បារ ព្រមនឹងការបញ្ចុះតម្លៃ ១០% សម្រាប់អាហារនិងភេសជ្ជៈគ្រប់ប្រភេទផងដែរ។ កញ្ចប់ស្នាក់នៅពិសេសនេះ តម្លៃ ២៥០ ដុល្លារក្នុងមួយយប់ - សម្រាប់មនុស្ស ២ នាក់។

កញ្ចប់ស្នាក់នៅពិសេសទី២ រួមបញ្ចូលទាំងអាហារពេលព្រឹក, បារខ្នាតតូចមួយនៅក្នុងបន្ទប់, មុខម្ហូបប្រភេទសាឡាដដោយឥតគិតថ្លៃ ការហ្វឹកហាត់យូហ្គារយៈពេល ១ ម៉ោង ព្រមនឹងការបញ្ចុះតម្លៃ ១០% សម្រាប់អាហារនិងភេសជ្ជៈគ្រប់ប្រភេទផងដែរ។ កញ្ចប់ស្នាក់នៅពិសេសទី២នេះ តម្លៃ ២៥០ ដុល្លារក្នុងមួយយប់ - សម្រាប់មនុស្ស ២ នាក់។


កញ្ចប់ស្នាក់នៅពិសេសទី៣ រួមបញ្ចូលទាំងអាហារពេលព្រឹក, បារខ្នាតតូចមួយនៅក្នុងបន្ទប់, បន្ថែមនូវថ្នាក់បង្រៀនធ្វើម្ហូប ព្រមនឹងការបញ្ចុះតម្លៃ ១០% សម្រាប់អាហារនិងភេសជ្ជៈគ្រប់ប្រភេទផងដែរ។ កញ្ចប់ស្នាក់នៅពិសេសទី៣នេះ តម្លៃ ២៥០ ដុល្លារក្នុងមួយយប់ - សម្រាប់មនុស្ស ២ នាក់។


កញ្ចប់ស្នាក់នៅពិសេសទី៤ រួមបញ្ចូលទាំងអាហារពេលព្រឹក, បារខ្នាតតូចមួយនៅក្នុងបន្ទប់, ផ្តល់ជូនការញ៉ាំការ៉េមឥតគិតថ្លៃសម្រាប់កុមារ និងការទទួលទានស្រាក្រឡុកនៅអាងទឹកលក្ខណៈគ្រួសារ ព្រមនឹងការបញ្ចុះតម្លៃ ១០% សម្រាប់អាហារនិងភេសជ្ជៈគ្រប់ប្រភេទផងដែរ។ កញ្ចប់ស្នាក់នៅពិសេសទី៣នេះ តម្លៃ ២៩០ ដុល្លារក្នុងមួយយប់ - សម្រាប់មនុស្ស ២ នាក់។

សូមធ្វើការកក់នៅលើគេហទំព័រឡាប៊ូទិករបស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដើម្បីទទួលបានការកែលម្អបន្ថែមដល់បន្ទប់ដ៏ប្រណីតរបស់លោកអ្នក។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈ https://my.sofitel-phnompenh-phokeethra.com/product-category/staycation/experience-collection/

 ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023 999 200។