About Me

header ads

បុរស ជនសង្ស័យលួចគោ ០២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន

កំពង់ចាម

កាលពីថ្ងៃទី២០ ខែមេសា  ឆ្នាំ ២០២១ វេលាម៉ោង ១៥ និង១០នាទី កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដឹកនាំដោយ  លោក  ឯក  វ៉ាន់ដន  អធិការ ស្រុកកំពង់សៀម  បានសហការ ជាមួយកម្លាំងសមត្ថកិច្ចជំនាញ អធិការនគរបាល ស្រុកកោះសូទិន បង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួចគោប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា  ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងថ្ងៃទី១៨ ខែមេសា  ឆ្នាំ ២០២១ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។








តាមប្រភព ពីសមត្ថកិច្ច ឲ្យដឹងថា បុរសជាជនសង្ស័យ ទាំង ០២នាក់ គឺ ÷ ១.ឈ្មោះ វុធ ស៊ីណាត  ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ និង២.ឈ្មោះ ម៉ាត់ សុក្រី  ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរ ដឹក និងទិញលក់សត្វគោ មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្រៅពីជនសង្ស័យទាំង ០២នាក់ ជំនាញ ក៏បានដកហូតវត្ថុតាង រួមមាន ÷ ម៉ូតូសណ្តោងរឺម៉ក ពណ៌ស្លឹកឈើចាស់ គ្មានស្លាកលេខ ១គ្រឿង ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ការលួចគោទាំង ០៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោន៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមនុស្សប្រុសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ ១ក្បាល ចំនួន ៤.០០០.០០០រៀល ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បី ធ្វើការសួរនាំ និងកសាងសំណុំរឿង តាមនីតិវិធី ៕