About Me

header ads

ក្រៅពីអាជីពអ្នកសារព័ត៌មាន បុរសម្នាក់ និងគ្រួសារ ប្រកបរបរលក់ដូរនៅក្បែរសួនកុមារ សម្រាប់ផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាភ្នាក់ងារសារព័ត៍មាន "កាសែតនគរវត្ត និង ទូរទស្សន៍ MSJTV" ប្រចាំខេត្តប៉ៃលិន ។ ក្រៅពីអាជីពមួយនេះ គាត់ និងប្រពន្ធ បានចាប់យកអាជីពមួយទៀតគឺលក់ដូរគ្រឿងហូប ដូចជា គុយទាវ មីឆា និងបបរនៅក្បែរសួនកុមារ ទល់មុខនឹងសាលាខេត្ត នាពេលយប់ ពោលគឺប្រពន្ធរបស់គាត់ មានការតស៊ូខ្លាំង ដោយចាប់ផ្តើមលក់ដូរតាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៤ទាបភ្លឺ ទើបឱ្យប្តីបោសសម្អាតទីធ្លាលក់ដូរ រួចត្រឡប់ទៅសម្រាកនៅផ្ទះវិញ ដើម្បីបានថវិកាសម្រាប់សងបំណុលគេ និងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ 



បើតាមប្រភពព័ត៌មានពីលោក សរ សារ៉េត ហៅសារឿន អាយុប្រមាន៦០ឆ្នាំ ជាភ្នាក់ងារសារព័ត៍មាន "កាសែតនគរវត្ត និងជាភ្នាក់ងារទូរទស្សន៍MSJTV" ប្រចាំខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ប្រុស១ ស្រី២នាក់ ហើយដោយសារគាត់បានជំពាក់បំណុលខាងមីក្រូហិរញ្ញវត្ថុច្រើន មិនអាចរកថវិកាឯណាសងជំពាក់គេរួច លុះដោយមានការណែនាំពីមិត្តភក្តិ ជាអ្នកសារព័ត៌មានដូចគ្នា ឱ្យចាប់យកអាជីពមួយទៀត ទើបកាលពី២ ទៅ៣ឆ្នាំមុន ក៏សម្រេចចិត្តសុំអាជ្ញាធរខេ ត្ត ដាក់រទេះរុញលក់ដូរ ដូចជា មីឆា គុយទាវ ពងទាកូន បបរ នៅក្បែរសួនកុមារ ជារៀងរាល់យប់ ដើម្បីបានថវិកាសម្រាប់សងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ។ គាត់បានបន្តទៀតថា ការជំពាក់បំណុលគេនេះដោយសារតែចងការប្រាក់ខាងមីក្រូហិរញ្ញវត្ថុយកមករៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់ខ្លួនម្នាក់ លុះរៀបចំធ្វើរោងដាក់ចំនួន៥០តុ អញ្ជើញភ្ញៀវជាច្រើន ស្រាប់តែគេអត់មកចូលរួមជាងពាក់កណ្តាល បណ្តាលឱ្យគាត់សល់ម្ហូបអាហារខាតអស់ជាង២០០០ដុល្លារ ជំពាក់បំណុលគេតែម្តង ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រាក់ការគេកាន់តែឡើងខ្ពស់ទៅៗ រហូតដល់ខាងមីក្រូហិរញ្ញវត្ថុហៅទៅធ្វើកិច្ចសន្យានៅកន្លែងសមត្ថកិច្ចម្តងទៅ២ដង ។ ហើយក្រុមគ្រួសាររបស់គាត់ មានការលំបាកយ៉ាងខ្លាំង ទើបសម្រេចចិត្តឱ្យប្រពន្ធចាប់យកអាជីពលក់ដូរនៅក្បែរសួន កុមារ បានថវិកាសម្រាប់សងបំណុលគេជិតរួចរាល់អស់ហើយ ចំណែកគាត់ក៏តែងតែជួយរុញ និងអូសរទេះ ប្រពន្ធពីផ្ទះមកកន្លែងលក់ដូរ លុះលក់រហូតដល់ម៉ោង៤ទាបភ្លឺ ក៏រៀបចំទុកដាក់ អូសរទេះទៅទុកនៅផ្ទះវិញ និងបោសសម្អាតទីធ្លាកន្លែងលក់ដូរ រហូតដល់ម៉ោង៦ព្រឹក ស្អាតល្អហើយ ទើបចូលសម្រាកនៅផ្ទះ និងធ្វើការសរសេរព័ត៍មាន ។ 


ចំណែកប្រជាពលរដ្ឋរស់នៅក្បែរផ្ទះរបស់គាត់ ក៏តែងតែកោតសរសើរដល់បុរសអ្នកកាសែត និងប្រពន្ធរបស់គាត់ ដែលបានខិតខំប្រឹងប្រែងតស៊ូក្នុងការងារ ទោះបីជំពាក់បំណុលគេច្រើនស្ទើរវ័ណ្ឌក. ដកខ្លួនមិនរួច តែរហូតមកដល់បច្ចុប្បន្ននេះ គាត់សងគេជិតអស់រលីងទៅហើយ ថែមទាំងអាចទិញម៉ូតូថ្មីមួយគ្រឿងសម្រាប់ជិះធ្វើការងារផ្សេងៗថែមទៀត ៕