About Me

header ads

អភិបាលខេត្តរតនគិរី ដឹកនាំកម្លាំងចុះល្បាត ភូមិសាស្ត្រខេត្ត

ខេត្តរតនគិរី៖ 

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានដឹកនាំកម្លាំងចុះល្បាតភូមិសាស្ត្រខេត្ត។ការចុះល្បាតនោះនៅយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ។ចុះត្រួតពិនិត្យទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅកម្ពុជានាចំណុចគល់ស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង។  





នាឱកាសនោះឯកឧត្តមបានចូលសួរសុខទុក្ខបងប្អូនកងកម្លាំងកំពុងយាមល្បាតអ្នកកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ និងពិនិត្យកម្លាំងល្បាតត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រក្រុងបានលុងផងដែរ៕