About Me

header ads

ជនជាតិវៀតណាមដែលផឹកស៊ីចាក់ធុងបាសស្រែកច្រៀងឡូឡាអឺនិងសារាចរណែនាំរបស់រាជរដ្ឋាភិបាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

ខេត្តកំពង់ឆ្នាំង:

ជនជាតិវៀតណាមដែលផឹកស៊ីចាក់ធុងបាសស្រែកច្រៀងឡូឡាអឺនិងសារាចរណែនាំរបស់រាជរដ្ឋាភិបាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១មេសា២០២១នេះហើយ ។ជនជាតិវៀតណាមដែលត្រូវបានសមត្ថកិច្ចក្រុងកំពង់ឆ្នាំងឃាត់ខ្លួនខាងលើនេះមានឈ្មោះ វៀងយ៉ាំងញ្ញ៉ា ភេទប្រុសអាយុ៥៨ឆ្នាំរស់នៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ប្រជាពលរដ្ឋនៅក្នុងភូមិកណ្តាលបានអោយដឹងថាជនជាតិវៀតណាមខាងលើនេះអោយតែពេលបានផឹកស៊ីជាមួយអ្នកធំនិងក្រុមឈ្មួញម្តងៗចាក់ធុងបាស់ស្រែកច្រៀងឡូឡាជេគេជេគេឯងអ្នកជិតខាងរកដេកនៅមិនបានសោះហើយផ្គើននិងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលគ្រាដែលកំពង់វឹកវនិងជម្ងឺកូវិដ១៩ ។ជនជាតិវៀតណាមខាងលើនេះត្រូវបានសមត្ថកិច្ចនគបាលមូលដ្ឋានធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ការផឹកស៊ីចាក់ធុងបាស់ស្រែឡូឡា២លើកមកហើយ។



អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខេមរត្ន បានអោយដឹងនៅថ្ងៃទី២១មេសា២០២១នេះថាការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះដោយរសនៅមិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលនិងបំពានវិធានវិធានការរបស់ក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវិដ១៩ផឹកស៊ីស្រវឹងស្រែកឡូឡាចាក់ធុងបាស់ពេលយប់បង្កការរំខានដល់អ្នកជិតខាង ។អធិការនគបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាជនជាតិវៀតណាមខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងនិងសុំគោលការណ៍ទៅថ្នាក់លើដើម្បីសម្រេច ។ពាក់ព័ន្ធនឹងករណីខាងលើនេះប្រជាពលរដ្ឋកំពុងរង់ចាំមើលថាជាតិវៀតណាមខាងលើនេះអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា ? ៕