About Me

header ads

កសិករមួយគ្រួសារសប្បាយរីករាយ ខណ:តម្លៃទីផ្សារសាច់ជ្រូករស់ឡើងខ្ពស់ជាងពេលមុនៗ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញតម្លៃទីផ្សារសាច់ជ្រូករស់ របស់ប្រជាកសិករនៅតាមភូមិនានា ឡើងថ្លៃខ្ពស់ជាងសព្វដង រហូតមកព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ កសិករមួយគ្រួ សារ រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ដោយមិនព្រួយបារម្ភពីបញ្ហាខ្វះខាតចំពោះជីវភាពដូចមុនៗ ប៉ុន្មាននោះទេ  ។ លើសពីនេះ ពួកគេក៏បានខិតខំប្រឹងប្រែង ថែបំប៉នសត្វជ្រូករបស់ខ្លួន ទាំងមេ ទាំងកូន ប្រមានជាង៣០ក្បា ល មិនឱ្យមានការខូចខាតបាត់បង់ដោយសារជំងឺនោះឡើយ ។ 


បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ស៊ុន នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធ ឈ្មោះ មឿន ថារី អាយុ៣០ឆ្នាំ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ពួកគេបានប្រកបរបរចិញ្ចឹមសត្វជ្រូកនេះ អស់ រយ: ពេលជាង១០ឆ្នាំមកហើយ ក្រោយពីបានរៀបការជាមួយគ្នា គឺបិតស្រាស. លក់ឱ្យម៉ូយនៅតាមភូមិ និងរក្សាទុកបាយស្រា ដាក់ឱ្យជ្រូកស៊ី លាយផ្សំជាមួយនឹងបន្លែ កន្ទក់ ដោយមិនបានដាក់ចំណីទិញនៅផ្សារនោះទេ ។ ប្រភពបន្តថា ចាប់តាំងពីមានបញ្ហាជំងឺកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា ធ្វើឱ្យតម្លៃទីផ្សារ សាច់ជ្រូកនៅទីផ្សារក្នុងខេត្តប៉ៃលិនក៏ឡើង រីឯតម្លៃសាច់ជ្រូករស់តាមភូមិក៏ឡើងថ្លៃខ្ពស់ដែរ ព្រោះសមត្ថកិច្ចជំនាញ និង ថ្នាក់ដឹកនាំខេត្ត បានធ្វើការហាមប្រាម មិនឱ្យមានការនាំសត្វជ្រូក ចូលមកពីប្រទេសជិតខាង ដូចមុននោះឡើយ ។ ប្រភពបញ្ជាក់ទៀតថា ក្នុងការចិញ្ចឹមជ្រូកនេះ  ពួកគាត់បានទុកមេជ្រូកធំៗ ចំនួន៩ក្បាល សម្រាប់ឱ្យបង្កើតកូនលក់ ដោយកូនតូច ១ក្បាល ដែលកើតបានរយ:ពេល១ខែ ឈ្មួញហ៊ានទិញក្នុង តម្លៃ៣៥ម៉ឺនរៀល ដោយឡែកសាច់ជ្រូករស់ អាចលក់បានចាប់ពី៣៥០០រៀល ទៅ៤០០០រៀល ក្នុងមួយគីឡូក្រាម ។ រហូតមកដល់ពេលនេះ មេជ្រូករបស់ពួកគាត់ បានកើតកូនចំនួន២ក្បាលហើយ ដោយមេជ្រូកខ្លះ មានកូនត្រឹមតែ៦ទៅ៧ក្បាល (កូនដំបូង) ជ្រូកខ្លះទៀត កើតកូនចាប់ពី១០ដល់១២ក្បាល ។ តែកូនផ្រូកតូចៗ បន្ទាប់ពីកើតបានរយ:ពេល១ខែ គឺគាត់បានបណ្តាច់ដោះ ចាប់ ដាក់នៅទ្រុងផ្សេងពីមេ ដោយដាក់ឱ្យស៊ីចំណីទិញយកមកផ្សារសិន លុះធំបន្តិច ក៏ដាក់ឱ្យស៊ីបាយស្រា ដែលដាំលាយបន្លែ ដើម្បីឱ្យឆាប់ធំធាត់ រយ:ពេលត្រឹម៤ទៅ៦ខែ អាចចាប់លក់បាន ។ 




សូមបញ្ជាក់ផងដែរថា ៖ រហូតមកដល់ពេលនេះ កសិករមិនព្រួយបារម្ភចំពោះពីផ្សារសាច់ ជ្រូករស់នោះឡើយ ឱ្យតែចិញ្ចឹមបានធំ គឺឈ្មួញដែលប្រកបរបរកាប់ជ្រូកលក់ តែងតែចូលទៅទិញដល់កន្លែងទ្រុងតែម្តង ពោលគឺមានប៉ុន្មាន មិនសល់នោះដែរ ។ ចំណែកតម្លៃទីផ្សារសាច់ជ្រូក ដែលឈ្មួញលក់ដូរនៅក្នុងផ្សារ តម្លៃ២៥០០០រៀលទៅ៣០០០០រៀល ក្នុង១គីឡូក្រាម ហើយតម្រូវការទីផ្សារសាច់ជ្រូក ក៏មានការលក់ដាច់ច្រើនគួរសម ជាងមុនៗ ដែរ ទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ កំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា ៕