About Me

header ads

ក្រុមយុវជន ស.ស.យ.ក ខេត្ត និង យុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ទីរជំ នាញ សាធារណការ និងដឹកជញ្ជូន ចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ) និងចែកមួកសុវត្ថិភាព

ខេត្តប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន បានចាត់ក្រុមការងារយុវជន ស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ) និងជូនដំណឹងពីការផាកពិន័យលើការល្មើសច្បាប់ មិនពាក់ម៉ាសតាមទីសាធារណៈ ព្រមទាំងផ្តល់មួកសុវត្ថិភាព ដល់អ្នកបើកបរម៉ូតូ ដែលគ្មានមួក នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។


នៅក្នុងការចុះណែនាំ ដោយអនុវត្តតាមប្រសាសន៍លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ) ខេត្តប៉ៃលិន យុវជនកាកបាទក្រហមខេត្ត ក្រុមការងារ មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការរឹតបន្តឹងកាតព្វកិច្ចពាក់ម៉ាស ដើម្បីរួមចំ ណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ ក្រុមការងារ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលអត់ ពាក់ម៉ាស យល់ដឹងពីមេរោគកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវ ហើយត្រូវលាងដៃនឹងអាល់កុល ឬជែល ព្រមទាំងអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខេត្តប៉ៃលិន ។ 



សូមបញ្ជាក់ថា ៖ ក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមគោលដៅក្រុងប៉ៃលិន និងស្រុក សាលាក្រៅ ជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងកាន់តែច្បាស់ ហើយប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩ ជាជំងឺដែលងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ យ៉ាងឆាប់រហ័ស តាមដំណក់ទឹកតូចៗ និងការប៉ះគ្នាទៅវិញទៅមកផងដែរ ៕ ដោយ ៖ នីយ៉ាក្រុមយុវជន ស.ស.យ.ក ខេត្ត និង យុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ទីរជំ នាញ សាធារណការ និងដឹកជញ្ជូន ចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ)  និចែកមួកសុវត្ថិភាព

ខេត្តប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន បានចាត់ក្រុមការងារយុវជន ស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ចុះផ្សព្វផ្សាយវិធានការ (៣ការពារ ៣កុំ) និងជូនដំណឹងពីការផាកពិន័យលើការល្មើសច្បាប់ មិនពាក់ម៉ាសតាមទីសាធារណៈ ព្រមទាំងផ្តល់មួកសុវត្ថិភាព ដល់អ្នកបើកបរម៉ូតូ ដែលគ្មានមួក នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។


នៅក្នុងការចុះណែនាំ ដោយអនុវត្តតាមប្រសាសន៍លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ) ខេត្តប៉ៃលិន យុវជនកាកបាទក្រហមខេត្ត ក្រុមការងារ មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការរឹតបន្តឹងកាតព្វកិច្ចពាក់ម៉ាស ដើម្បីរួមចំ ណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ ក្រុមការងារ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលអត់ ពាក់ម៉ាស យល់ដឹងពីមេរោគកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវ ហើយត្រូវលាងដៃនឹងអាល់កុល ឬជែល ព្រមទាំងអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខេត្តប៉ៃលិន ។ 


សូមបញ្ជាក់ថា ៖ ក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមគោលដៅក្រុងប៉ៃលិន និងស្រុក សាលាក្រៅ ជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងកាន់តែច្បាស់ ហើយប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩ ជាជំងឺដែលងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ យ៉ាងឆាប់រហ័ស តាមដំណក់ទឹកតូចៗ និងការប៉ះគ្នាទៅវិញទៅមកផងដែរ ៕ 



ដោយ ៖ នីយ៉ា