About Me

header ads

រឿង រសស្នេហ៍ផ្លែល្វា នឹងផ្សាយជូនទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ


រឿងរសស្នេហ៍ផ្លែល្វា ដែលជាខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលមានចំនួន៣៥ភាគបច្ចុប្បន្នថតបាន៧០ភាគរយហើយ។

លោក ងួន ឌី ជំនួយការផលិតបានអោយដឹងថា រឿងនេះនឹងផ្សាយជូនទស្សនិកជនទស្សនានៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២១ ហើយនឹងបញ្ចប់ការថតនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២១នេះ។

នេះគឺជារឿងភាគពិសេសរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលបានសំរិតសំរាំងស្នាដៃល្អឯក ដែលប្រសូត្រចេញពីស្នាដៃនិពន្ធខ្មែរយើង មានឈុតឆាកបង្ហាញពីជីវភាពរសនៅនាពេលបច្ចុប្បន្ន។
មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗ និងទីតាំងថតស្អាតៗ ប្លែកភ្នែក ប្លែកអារម្មណ៍សំរាប់ទស្សនិកជន។

ជាចុងក្រោយកុំភ្លេចចូលរួមអនុវត្តន៍នូវគោលការណ៍៣កុំ ៣ការពារដើម្បីកុំអោយឆ្លងជម្ងឺ កូវីដ 19
ចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា។