About Me

header ads

អតីតយុទ្ធជន​ជាង​១ពាន់​ នាក់នៅខេត្តក្រចេះ ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩​

ខេត្តក្រចេះ ៖ 

អតីតយទ្ធជាង១ពាន់​នាក់​ ទទួលបានការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩​  លេីកទី១​ ពីរាជរដ្ធភិបាល នៅព្រឹកថ្ងៃទី០៩​ មេសា​ ឆ្នាំ២០២១​ ទូទាំងខេត្តក្រចេះ។ មានប្រសាសន៍​ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកនេះឯកឧត្តម វ៉ា ថន បានអោយដឹងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់នោះ គឺចាក់វ៉ាក់សាំង​ បង្ការជម្ងឺ​កូវីដ១៩​ មួយជំហានម្ដងៗ​ ​ហើយការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានរៀបចំផែនការចាក់ជូនអតីតយុទ្ធជនក្នុងខេត្តក្រចេះ សរុបទូទាំងខេត្ត ចំនួន ១.១២៧នាក់ ដោយបែងចែកទៅតាមក្រុង/ស្រុក ក្នុងនោះក្រុងក្រចេះ ជាង​ ៣​  រយ​នាក់ ស្រុកចិត្របុរី​ ជាង​ ១​ រយនាក់ ស្រុកសំបូរ​ ជាង១​ រយនាក់ ស្រុកព្រែកប្រសព្វ ជាង​ ២រយនាក ស្រុកឆ្លូង ជាង​ ១រយនាក់ និងស្រុកស្រុកស្នួល​ ជាង ១រយនាក់។​ ដែល​ ៦ស្រុកក្រុងនោះដែរ មានទីតាំងចាក់ចំនួន ១១ទីតាំងនិង ១២ក្រុមចាក់ ។





ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា វត្តមានអតីយុទ្ធជននៅជុំវិញខេត្ត ដែលបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាការល្អសម្រាប់ពួកគាត់ ដែលពួកគាត់បានយល់ដឹងតាមការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាល រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរបស់យើង ក្នុងការការពារសុវត្ថិភាពរបស់គាត់កុំឱ្យឆ្លងនូវជំងឺ-១៩ ។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានរៀបចំសណ្ដាប់ធ្នាប់ជូនពួកគាត់បានយ៉ាងល្អប្រសើរទាំងកំលាតសុវត្ថិភាព និងកុំឲ្យមានភាពរញ៉េរញ៉ៃ ហើយចំពោះវ៉ាក់សាំង គឺនៅតែបន្តចាក់ជាជំហានៗ​ បន្តទៀតរហូតទាល់តែគ្រប់ចំនួន ។