About Me

header ads

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារព្រៃខ្មែរ បន្ទាប់ពីបិទរយៈពេល 4 ថ្ងៃមក

ខេត្តកំពង់ឆ្នាំង :

ក្រុមការងាររបស់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណផ្សារផងដែរ ។  បន្ទាប់ពីមានបិទផ្សារព្រៃខ្មែរមិនអោយដំណើរការលក់ដូរ បាន រយះពេល4ថ្ងៃនៅក្នុងឃុំជ្រៃបាក់ស្រុករលាប្អៀដោយបានអនុវត្តន៍ តាមការណែនាំរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ស្តីពីការទប់ស្កាត់ប្រឆាំងការរីករាលដាលនៃជំងឺកូវីដ19  នៅថ្ងៃទី 23 ខែមេសា ឆ្នាំ2021 នេះ  ។     



ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវិជ្ជបណ្ឌិត គង់ចន្ទ័ធា បានបញ្ជាក់ឲ្យដឹងនៅ ថ្ងៃនេះថាដោយទទួលបានការស្នើសុំពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏ដូច ការណែនាំរបស់ លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារព្រៃខ្មែរដែលក្រុមការងាររបស់លោក បានអនុវត្តដោយបាញ់ថ្នាំនៅក្នុងបរិវេណផ្សារ និងតាមជាយៗផ្សារមួយចំនួនដែលតាមអាជ្ញាធរស្រុកចង្អុលបង្ហាញ ។ ពាក់ព័ន្ធទៅនិងការបិទ ផ្សារព្រៃខ្មែរ និងបើកសឮឲ្យអាជីវករលក់ដូរវិញនៅថ្ងៃណានោះ លោកក៍មិនដឹងច្បាស់នោះទេ ប៉ុន្តែបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្ត គឺបិទវគ្គពេល 14 ថ្ងៃ ហើយបើគ្មានការប្រែប្រួលទេ គ្រប់ 14ថ្ងៃអាជីវករនិងអាចលក់ដូរឡើងវិញបានហើយដូចផ្សារពង្រអញ្ចឹង  ។ ដោយឡែក  អភិបាលរង ស្រុករលាប្អៀរ លោក សេងវិចិត្រ បានអោយដឹងថាផ្សារព្រៃខ្មែរបានបិទនៅថ្ងៃទី 20 ខែមេសា បន្ទាប់ពីរកឃើញមាន ក្រុមគ្រួសារ អ្នកស្លាប់ដោយសារ covid-19 ម្នាក់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់តែងតែចេញចូលក្នុងផ្សារព្រៃខ្មែរ ជាញឹកញាប់ ទើបរដ្ឋបាលសាលាខេត្តសម្រេចបិទជាបណ្ដោះអាសន្ន ព្រមទាំងទីតាំងពាក់ព័ន្ធមួយចំនួនទៀត ។     



អភិបាលរងស្រុករលាប្អៀលោក សេង វិចិត្រ បានអោយដឹងទៀតថាក្រោយពីបិទផ្សារ ក្រុមការងាររបស់អាជ្ញាធមូលដ្ឋាននិងក្រុមគ្រូពេទ្យក៏បានសហការគ្នាចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងផ្សារបន្ត និងបានស្ម័គ្រចិត្តទៅយកសំណាក រកមេរោគកូវីត19  ហើយក្នុង រយៈពេលតែ2ថ្ងៃ គឺថ្ងៃទី 21 និង 22 ខែមេសា ២០២១នេះមានអាជីវករស្ម័គ្រចិត្តទៅធ្វើទៅយកសំណាកមានចំនួនជាង 100 នាក់ និងនៅថ្ងៃទី 23 ក៏មានអាជីវករនៅតែបន្តទៅយកសំណាក់នៅឡើយ ដូច្នេះចំនួនពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ ។គួររំលឹកដែរថាបន្ទាប់ពីមានបុរសម្នាក់ឈ្មោះនូ ចុល អាយុ 57 ឆ្នាំ រស់នៅ ភូមិព្រះរាម រង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីទៀបភ្លឺថ្ងៃទី 19 ខែមេសា និងបានធ្វើសំណាកឃើញមានវិជ្ជមាន 19  មន្ទីរជំនាញក៏ដូចជាអាជ្ញាធរ បានព្យាយាមប្រឹងប្រែង ទប់ស្កាត់ដោយចេញវិធានការបិទទីតាំង 4 កន្លែង ក្នុងនោះមានបិទផ្សារព្រៃខ្មែរ បិទគ្លីនិកឯកជន នៅសង្កាត់ផ្សារឆ្នាំង បិទវត្តភ្នំយោង និងបិទផ្ទប់ភូមិព្រះរាមរង្សីដែលជាទីលំនៅរបស់អ្នកមានវិជ្ជមានគូ v19 ផងដែរ។ ទោះយ៉ាងណាលទ្ធផល នៃការយកសំណាកទៅធ្វើតេស្ត លើអ្នកពាក់ព័ន្ធ និងក្រុមគ្រួសារ សាច់ញាតិ នៃសព ដែលចេញដោយវិទ្យាស្ថានជាតិប៉ាស្ទ័រនៅរសៀលថ្ងៃទី 22 ម្សិលមិញនេះគឺអវិជ្ជមានទាំងអស់ ៕