About Me

header ads

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងលោកស្រីអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនាំយកអំណោយទៅផ្ដល់ជូនមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក្នុងដើម្បីឆ្លើយតបសកម្មភាពទប់ស្កាត់កូវីដ19

ខេត្តកំពង់ឆ្នាំង :

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងលោកស្រីអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនាំយកអំណោយទៅផ្ដល់ជូនមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក្នុងដើម្បីឆ្លើយតបសកម្មភាពទប់ស្កាត់កូវីដ19   ។ អំណោយដែលត្រូវបាននាំយកទៅប្រគល់ជូននៅថ្ងៃទី២១មេសា២០២១នេះរួមមាន ទឹកសុទ្ធ ក្រមា និងថវិកាមួយចំនួនជូន ដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង លោកជំទាវ កែចន្ទ័មុនី បានបញ្ជាក់ថា បច្ចុប្បន្ន ដោយសារតែប្រទេសកម្ពុជា ពិសេសខេត្តកំពង់ឆ្នាំង កំពុង រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ក្នុងនោះមន្ត្រី នៃមន្ទីរសុខាភិបាលមានសកម្មភាពយ៉ាងមមាញឹកយ៉ាងខ្លាំងក្លា ក្នុងកិច្ចធ្វើការងារដ៍សំខាន់និងបញ្ហាប្រឈមមួយនេះ ។  


ដោយមើលឃើញនៅបេសកម្មដ៍ពិសេសនេះហើយ ទើបនៅថ្ងៃនេះឆ្លើយតហើយក៍ជាការលើកទឹកចិត្តនិងដឹងគុណដល់មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំងដែលបានលះបង់ក្តីរួមចំណែលទប់ស្កាត់ការីរាលដាលជម្ងឺកូវិដ១៩ក្នុងនាម រូបខ្ញុំជាតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង . លោកស្រីអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព  .និងលោកជំទាវទីប្រឹក្សារាជរដ្ឋាភិបាល សូមនាំយកនូវអំណោយមានទឹកសុទ្ធ ក្រមា និងថវិកាមកជូនដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ជាតម្រូវការ ក្នុងពេលដែលកំពុងមមាញឹក ក្នុងការងារនេះ ។ថ្វីបើអំណោយនេះមានតិចតួចក៏ពិតមែន ប៉ុន្តែក៏វាជាទឹកចិត្តដើម្បីរួមចំណែកនិងអាចដោះស្រាយបញ្ហាដែលយើងលំបាកបាបមួយគ្នានេះផងដែរ ។  



លោក គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនិងជាប្រធានសាខាសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា ថ្ងៃនេះផងដែរបានឯកភាពគ្នា សូមនាំយកនូវទឹកសុទ្ធ ចំនួន 30កេស ក្រមាចំនួន 50 និងថវិកា 50ម៉ឺនរៀល មកប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដើម្បីរួមចំណែកឆ្លើយតប និង តម្រូវការរបស់មន្ត្រីនៃមន្ទីរសុខាភិបាលដែលកំពុងតែ ធ្វើសកម្មភាពទប់ស្កាត់នៃជំងឺ covid 19 នេះផងដែរ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវទាំងអស់ ដែលបាននាំយកនូវអំណោយទឹកសុទ្ធ. ក្រមា.ថវិកាមកផ្តល់ជូននៅថ្ងៃនេះ ។លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍អំពីសកម្មភាពការងាររបស់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្តីពីការទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែកើតឡើងនៅក្នុងខេត្ត ដូចជាយកអ្នកពាក់ព័ន្ធដាក់ឲ្យធ្វើចត្តាឡីស័កចំនួននៅមណ្ឌលចត្តាឡីស័កនិងទីកន្លែងដែលមានការបិទខ្ទប់មិនឲ្យចេញចូលនិងចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កជាដើម  ៕