About Me

header ads

ការិយាល័យស្រុកប្រតិបត្តិព្រៃឈរ (OD ស្រុកព្រៃឈរ) បានទទួលអំណោយពីលោកលោកជំទាវ តោ ពិ ឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ តោ ពិ ឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារ ចុះឃុំបឹងណាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមដំណើរ ដោយ Mr.Phachara Phanichkul SGM ផ្សារមាក្រូសែនសុខ តំណាងឲ្យផ្សារ Makro ក្នុងប្រទេសកម្ពុជា និងលោកអភិបាល ស្រុកព្រៃឈរ បានអញ្ជើញចែកអំណោយមាន ឃីតចំនួន ១០០ កញ្ចប់ ដើម្បី ផ្តល់ជូនការិយាល័យ ស្រុកប្រតិបត្តិព្រៃឈរ (OD ស្រុកព្រៃឈរ) សម្រាប់បំរើការតាមតម្រូវការ ។



មានប្រសាសន៍ក្នុង ឱកាសនោះ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារ ចុះឃុំបឹងណាយ បានអោយដឹងថា ដោយសារបច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-19 បាននឹងកំពុងរាតត្បាតជាសកល ។ 



ដោយឡែក ប្រទេសកម្ពុជា នាព្រឹត្តការណ៍ ២០កុម្ភៈ ២០២១ និយាយរួម និងនិយាយដោយឡែក ខេត្តកំពង់ចាម របស់យើង ថ្មីៗនេះក៏មានករណីកូវីដ-19 បានកើតលើបងប្អូនប្រជាជនក្នុង ខេត្តកំពង់ចាម ។ 


លោកជំទាវ ក៏បានបន្ថែមថា ដើម្បី ការពារកុំឲ្យមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-19 កាន់តែធំឡើងៗ សូមបងប្អូន ក៏ដូចជាអាជ្ញាធរត្រូវ អនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត អោយបាន ដើម្បី រួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-19 នេះ ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវ ពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ជែល រឺអាកុល ដើម្បី សម្លាប់មេរោគ ផងដែរ ៕