About Me

header ads

គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម បន្ត ទទួល ថវិកា និង សម្ភារៈ ពី សប្បុរសជន

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាល ខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំង នឹង ជម្ងឺ កកូវីដ១៩  និង  ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃ ទី ២២  ខែមីនា  ឆ្នាំ ២០២១  នេះ  បាន បន្ត ទទួល អំណោយ ពី សប្បុរសជន នានា  ចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជម្ងឺ កកូវីដ ១៩  ខណៈកម្ពុជា កំពុងស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។ 



គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ  មាន ÷ មន្ទីរ ឧស្សាហកម្ម  និង វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និង នវានុវត្តន៍  ខេត្តកំពង់ចាម  បាន ជួយ ឧបត្ថម្ភ  ថវិកា ចំនួន  ២លានរៀល  និង ទឹក បរិសុទ្ធ  ៨០០យួរ  ។  លោក  ណារិន  បូរ៉ាក់  និង លោកស្រី  លោក  ចេត  សុខនី  និង លោកស្រី  ជួយ ឧបត្ថម្ភ  ថវិកា  ២លានរៀល  និង ទឹក បរិសុទ្ធ ២០០យួរ  និង មីជាតិ  ចំនួន  ៥០ កេស  ។ ក្រុមហ៊ុន  មៅ  ហេង  លក់ ដីឡូត៍  ខេត្តកំពង់ចាម  ជួយ ឧបត្ថម្ភ  ថវិកា  ២លានរៀល  ។ លោក  ធួន  ជេដ្ឋា  និង លោកស្រី  ទែន  សុថា  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន  ២០០យួរ  ។ លោកស្រី  ទែន  សុខន  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន  ១០០យួរ  ។ លោក  ពៅ  សុផល  និង លោកស្រី  ធួន  វិកាវិនី  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន  ២០០យួរ  ។ លោក  ម៉ម  សាវឿន  និង លោកស្រី  កុយ សុភាព  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន  ២០០យួរ  ។ លោក  លី  ប្រិយមិត្ត  និង លោកស្រី  ឈរ  ចន្តា  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន  ២០០យួរ  ។



 លោក  ឌី  សីហា  និង លោកស្រី  ឃុន  ខុនដែន  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ១០០យួរ  ។ ក្រុមហ៊ុន  ផលផារ៉ាដាយ ផ្ទះ ល្វែង  ជួយ ឧបត្ថម្ភ  ថវិកា   ២លានរៀល  ម៉ាស ចំនួន  ៥.០០០ម៉ាស  និង ទឹក បរិសុទ្ធ  ៥០កេស  ។ លោក  ឈុន  ប៊ុន  និង លោកស្រី  អ៊ុម  សាវី  ជួយ ឧបត្ថម្ភ  កាហ្វេ  ហ្គូរ៉ូស  ចំនួន  ១៧ កញ្ចប់ ធំ  ។ លោក  នី  វណ្ណៈ  និង លោកស្រី  កុយ សោភ័ណ  ជួយ ឧបត្ថម្ភ  កាហ្វេ ហ្គូរ៉ូស  ចំនួន  ១៧កញ្ចប់ ធំ និងក្រុមហ៊ុន  សេរី មង្គល ប្រាដឺរ ហ៊ូត  ជួយ ឧបត្ថម្ភ  ម៉ាស ចំនួន    ១ម៉ឺន ម៉ាស   ផងដែរ  ។ 



ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត   ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ ១៩ បាន ថ្លែងអំណរគុណ  ចំពោះ ក្រុមហ៊ុន  ក៏ដូចជា  សប្បុរសជទាំងអស់់ ដែល បាន ជួយ ឧបត្ថម្ភ  ទាំង ថវិកា  និង ផ្នែក សម្ភារៈ  ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជម្ងឺ កកូវីដ ១៩  នាពេលនេះ ។ កាយវិការទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹងជម្ងឺកូវីដ ១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេស  ពលករ ចំណូល ស្រុក  ដែលត្រឡប់មកពីប្រទេស ថៃ ហើយកំពុង  ធ្វធ្វើចត្តាឡីស័ នៅតាមមណ្ឌលនីមួយៗ នៃខេត្តកំពង់ចាម ផងដែរ  ៕