About Me

header ads

បុរសម្នាក់ប្រើអំពើហឹង្សារក្នុងគ្រួរសាត្រូវសត្ថកិច្ចចាប់ខ្លួន

ខេត្តក្រចេះ៖

ជនសង្ស័យម្នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់(កាប់នឹងកាំបិតតាំងតោ)ទៅលើប្រពន្ធត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសបានធ្វេីការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រហែល១៣.២០នាទីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១នៅការដ្ឋាន០៣ ក្រុមហ៊ុនក្រុងបុកស្ថិតក្នុងភូមិកាណាតឃុំតាឡាវស្រុកអណ្តូងមាស ខេត្តរតនគិរី ។ដោយមានការសម្របសម្រួលពីលោក រ៉ាបូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។


ឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ីណាត ណាក់ ភេទប្រុសអាយុ ៤១ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតភូមិឡឃុំកោងកាងស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ។រស់នៅបច្ចុប្បន្នភូមិកាណាតឃុំតាឡាវស្រុកអណ្តូងមាសខេត្តរតនគិរី ត្រូវជាប្ដី។ឯជនរងគ្រោះ ឈ្មោះសុខ វី ភេទស្រីអាយុ ៥២ឆ្នាំជនជាតិខ្មែរទីកន្លែងកំណើតភូមិក្រែកឃុំក្រែកស្រុកពញាក្រែក។ដោយសា ឈ្មោះសុខវីហើយនិងឈ្មោះស៊ីណាតណាក់ បាននាំគ្នាហូបបាយហើយក៏បានប្រកែកពាក្យសម្ដីគ្នាព្រោះឈ្មោះស៊ីណែតបានប្រច័ណ្ឌឈ្មោះសុខវីហើយក៏បានទៅយកកាំបិតកាប់ដំឡូងយកមកកាប់ត្រូវឈ្មោះសុខវីត្រូវចង់កំផ្លូវខាងឆ្វេងបណ្ដាលរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះ សម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងមាសវត្ថុតាងដកហូតរួមមាន-កាំបិតតាំងតោចំនួន ០១។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាស្នននៅអធិការស្រុកអណ្តូងមាស ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ៕