About Me

header ads

អាជ្ញាធរសង្កាត់អូរតាវ៉ៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំប្រជាពលរដ្ឋ ដើររើសសម្រាម នៅតាមដងផ្លូវជាតិលេខ៥៧ ដើម្បីបរិស្ថានស្រស់ស្អាត

ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដីក្រហម ភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសម្រាមច្រើន ដូចជា ថង់ប្លាស្ទិក សំបកដប សំបកកំប៉ុង ជាដើម រសាត់អណ្តែតនៅរាយពាសពេញក្បែរចិញ្ចើមផ្លូវ ទើបកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក អោម សារិន ចៅសង្កាត់រងទី១ អូរតាវ៉ៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើររើសសម្រាមសម្អាតដងផ្លូវ ដើម្បីរក្សាសោភ័ណភាព អនាម័យ ងាយស្រួលទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករថែមទៀត ។


នៅក្នុងការដឹកនាំក្រុមការងារ និងសិស្សានុសិស្ស ដើររើសសម្រាម សម្អាតបរិស្ថានដងផ្លូវនេះ លោក អោម សារិន ចៅសង្កាត់រងទី១. អូរតាវ៉ៅ បានឱ្យដឹងដែរថា ៖ ដើម្បីចូលរួមកែលម្អក្រុងប៉ៃលិន ឱ្យមានទេសភាពកាន់តែ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកលេងកម្សាន្ត កាន់តែច្រើនដូចខេត្តនានាមួយចំនួន ខាងលោក បានដឹកនាំក្រុមការងារចុះធ្វើពលកម្ម ដើររើសសម្រាមនៅតាមដងផ្លូវជាតិ ដោយចាប់ពីចំណុចគល់ស្ពានអូរតាប្រាង រហូតដល់គល់ស្អានអូរតាវ៉ៅ និងបន្តដើររើសពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ។ លោកបន្តទៀតថា សម្រាមជាច្រើន ដែលកំពុងតែរសាត់រាយប៉ាយតាមខ្យល់ នៅក្បែរចិញ្ចើមផ្លូវជាតិនេះ គឺដោយសារតែប្រជាពលរដ្ឋខ្វះការយល់ដឹងពីគ្រោះថ្នាក់នៃសម្រាម ឬកាកសំណល់ ទើបបន្ទាប់ពីហូ បអាហាររួច ក៏នាំគ្នាបោះចោល ដោយគ្មានសណ្តាប់ធ្នាប់ ទើបបណ្តាលឱ្យរសាត់ទៅកកស្ទះនៅតាមចិញ្ចើមផ្លូវបែបនេះតែម្តង ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើដំណើរតាមរថយន្ត ក៏ខ្វះការអនាម័យដែរ ដោយបើកកញ្ចក់រថយន្តបោះថង់ កាកសំណល់ ទៅលើចិញ្ចើមផ្លូវពេលស្ងាត់ម នុស្ស នាំឱ្យសម្រាមក្លាយជាគំនរកាន់តែច្រើនឡើងៗ ។ លោកចៅសង្កាត់រងទី១. ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពល្អ សោភ័ណ ភាពស្អាត ទោះបីជាហូបអាហារនៅលើរថយន្ត ក៏ត្រូវរក្សាសំបកដប សំបកថង់ ឬកាកសំណល់ផ្សេងៗ ទៀតទុកយក ទៅបោះចោលនៅកន្លែងចាក់សម្រាម និងដុតចោល ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពទាំងអស់គ្នា ។ ហើយការដើររើសសម្រាមនេះ ក៏ជាគំរូឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ និងនៅទូ ទាំងខេត្តប៉ៃលិន ឃើញហើយយកចិត្តទុកដាក់ ថែរក្សាអនាម័យផ្ទះសម្បែងរបស់ខ្លួន ក៏ដូចជាផ្លូវសា ធារណ:ឱ្យមានសោភ័ណភាពល្អ ពោលគឺគ្មានសម្រាមនោះឡើយ ។ 




លោកបន្ថែមទៀតថា បើគិតតាមច្បាប់ ប្រជាពលរដ្ឋណា ដែលបោះសម្រាមចោលឥតសណ្តាប់ធ្នាប់ ពេលឃើញ គឺត្រូវធ្វើការណែនាំម្តងទៅពីរដង បើនៅតែល្មើសច្បាប់ទៀត ត្រូវតែធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យារាងចាលផងដែរ ៕