About Me

header ads

ក្មេងស្រី២នាក់បងប្អូនបានជិះកង់ចេញពីភ្នំពេញទៅផ្ទះនៅខេត្តកំពង់ចាមបានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង:

ក្មេងស្រី២នាក់បងប្អូនបានជិះកង់ចេញពីភ្នំពេញទៅផ្ទះនៅខេត្តកំពង់ចាមបានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាចគ្រាដែលមានការសង្ស័យប្រជាពលរដ្ឋឃាត់សាកសួរនិងកំពង់ត្រូវបានផ្តល់បាយទឹកដើម្បីស្វែងរកសាច់ញ្ញាតបងប្អូន ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី 15មីនា2021 ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្មេងស្រី02នាក់ជិះកង់និងវង្វេងផ្លូវ មកដល់ភូមិដើមពពេល ឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ប្រភពពីសមត្ថកិច្ចបានអោយដឹងក្មេងស្រីទី 1.ឈ្មោះ ឡាយ សុីងឡាង ភេទស្រីអាយុ14ឆ្នាំ2.ឈ្មោះ ឡាយ សុីងលាន់ ភេទស្រី អាយុ12ឆ្នាំក្មេងទាំង 2 មានទីលំនៅភូមិ អូរស្ទឹងឆ្លាំង ស្រុកចំការលើ ខេត្តកំពង់ចាមនិងមានឪពុកឈ្មោះ ឡាយ និងម្ដាយឈ្មោះ ជីម ។



តាមការសាកសួពីសមត្ថកិច្ចក៍ដូចជាប្រជាពលរដ្ឋបានអោយដឹងថាប្រមាណ1ខែមុន ក្មេងទាំងពីរនាក់ត្រូវបានម្ដាយមីងម្នាក់ឈ្មោះ ហៀង បាននាំយកទៅនៅជាមួយនៅ៉ភ្នំពេញ រហូតដល់ថ្ងៃទី 15មីនា2021 .ម៉ោង 12:00នាទីថ្ងៃត្រង់ ក្មេងស្រីទាំងពីរនាក់បានជិះកង់ចេញពីភ្នំពេញដោយមិនបានប្រាប់ម្ដាយមីងទេគឺក្នុងគោលបំណងត្រឡប់ទៅស្រុកកំណើតឯខេត្តកំពង់ចាមវិញប៉ុន្តែមិនពួកគេមិនស្គាល់ផ្លូវទើបបានជិះវង្វេងធ្លាក់មកដល់ភំិឃុំស្រុកខាងលើ ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាលុះដល់ម៉ោង៧និង៣០នាទីនាទីយប់ថ្ងៃដដែល ក៏ជិះមកដល់ចំណុចមុខវត្តសិរីគង្គា(ត្រពាំងខ្ចៅ) ដោយមានការសង្ស័យអ្នកភូមិក៏បានហៅធ្វើការសួរនាំ ទើបដឹងថាគាត់វង្វេងផ្លូវ នឹងត្រូវបានឈ្មោះមុំ សីហា ហៅ មើកឃាត់និងបានរាយការណ៍ជូនសមត្ថកិច្ច និងបានផ្ដល់បាយទឹកនិងកន្លែងស្នាក់នៅបណ្ដោះអាសន្នសិនផ្ទះរបស់គាត់ដើម្បីរង់ចាំសាច់ញាតិបងប្អូនមកទទួល។អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ឯក ននស៊ីណាត បានអោយដឹងនៅព្រឹកថ្ងៃទី១៦មីនា២០២១ថាក្មេងស្រីទាំងពីនាក់ខាងលើនេះកំត្រូវបានប្រជាពលរដ្ឋមើលថែរក្សានីភូមិឃុំខាងលើនៅឡើយទេ ។លោកក៍បានធ្វើការអំពាវនាវដល់បងឪពុក.ម្តាយ.ប្អូនសាច់ញ្ញាតក្មេងស្រីទាំង២នាក់ដែលមានភិនភាគដូចរូបភាពខាងលើសូមមេត្តាមកទំនាក់ទំនងជាមួយសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចដើម្បីនាំយកទៅលំនៅឋានវិញផងដែរ ៕