About Me

header ads

បុរស២នាក់ប្ដីប្រពន្ធមកពីទីក្រុងភ្នំពេញ មកមើលកសិដ្ឋានចិញ្ចឹមមាន់នៅខេត្តកំពង់ឆ្នាំង ត្រូវបានគេរកឃើញវិជ្ជមានកូវីត.១៩

ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់ប្ដីប្រពន្ធមកពីទីក្រុងភ្នំពេញ មកមើលកសិដ្ឋានចិញ្ចឹមមាន់នៅខេត្តកំពង់ឆ្នាំង ត្រូវបានគេរកឃើញវិជ្ជមានកូវីត.១៩ ។


 ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៣មីនា២០២១នេះថា កាលពីព្រឹកថ្ងៃ២១ ខែមីនា២០២១នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង បានយកសំណាក់ពលរដ្ឋពីរនាក់ប្ដីប្រពន្ធដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩ជាលទ្ធផល បានបង្ហាញអោយឃើញនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះថា ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធមានវិជ្ជមានកូវីដ១៩ ។


ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានឲ្យដឹងទៀតថា ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលមានវិជ្ជមានមេរោគកូវីត១៩ខាងលើនេះ ពួកគាត់មានទីលំ នៅផ្ទះលេខ៩១f ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


បន្ទាប់ពីទទួលបានព័ត៌មានថា ប្អូនរបស់គាត់ជាអ្នកបើកបររថយន្តគាត់មានវិជ្ជមានកូវីត១៩គាត់និងគ្រួសារក៏សម្រេចមកយកសំណាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ គឺបន្ទាប់ពីយកសំណាកហើយពួគគាត់បានត្រឡប់ទៅភ្នំពេញវិញដោយមិនមានចុះតាមផ្លូវនោះឡើយ។ 


ហើយឥឡូវនេះទទួលបានលទ្ធផលវិជ្ជមាន ពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២២ វេលាម៉ោង១២យប់។


លោកវិជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើងដើម្បីតាមរកអ្នកដែលពាក់ព័ន្ធនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បច្ចុប្បន្នបានរកឃើញអ្នកដែលពាក់ព័ន្ធផ្ទាល់ចំនួន៣នាក់ហើយ  ហើយកំពុងតែបន្តរកអ្នកពាក់ព័ន្ធផ្សេងៗទៀតផងដើម្បីយកសំណាកមកធ្វើតេស្តផងដែរ៕ 

ដោយសុក្ខារិន