About Me

header ads

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងសម្ភារះហូបចុកជូនដល់ក្រុមគ្រូពេទ្យដែលកំពង់ប្រចាំការចាកើថ្នាំការពាជម្ងឺកូវិដ១៩នៅមន្ទីពេទ្យបង្អែកខេត្ត

ខេត្តកំពង់ឆ្នាំង: ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងសម្ភារះហូបចុកជូនដល់ក្រុមគ្រូពេទ្យដែលកំពង់ប្រចាំការចាកើថ្នាំការពាជម្ងឺកូវិដ១៩នៅមន្ទីពេទ្យបង្អែកខេត្ត ។



ការចុះសាកសួសុខទុកនិងនាំបាននាំយកអំណោយទៅផ្ដល់ជូនក្រុមគ្រូពេទ្យដែលកំពុងតែអនុវត្តការចាក់ថ្នាំការពារជំងឺកូវីដ19 នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ការចុះនាំយកអំណោយទៅជូនក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានធ្វើឡើងនៅរសៀលថ្ងៃទី 23 មីនា 2021 នៅក្នុងមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំងដឹកនាំដោយ

លោកអៀរប៊ុនធឿនស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងលោកឧុត្តសេនីយ៍ត្រីអៀរប៊ុនធឿនតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងរួមនិងសហការី ។

លោកឧុត្តមសេនីយ៍ត្រីអៀរប៊ុនធឿនបានមានប្រសាសន៍ថាជំនួសឱ្យលោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាដោយសារការដឹងគុណនិងកិច្ចការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ចាក់វ៉ាក់សាំងដល់មន្ត្រីនគរបាលនិងបណ្តាមន្ទីស្ថាបនក្នុងរយៈពេលជិតមួយខែកន្លងទៅនេះដោយមិនមានប្រកាន់និន្នាការហើយថ្ងៃនេះលោកស្នងការបានផ្ដល់ជូននូវអំណោយដែលបានពីសប្បុរសជនក្នុងខេត្តនានាដែលផ្ដល់ជូនដល់ក្រុមគ្រូពេទ្យដែលប្រចាំការនៅកន្លែងចាក់ថ្នាំកូវិដ ។លោកឧុត្តមសេនីត្រីអៀរប៊ុនធឿនស្នងការរងបានបញ្ជាក់ថាអំណោយដែលបាននាំយកមកប្រគល់ជូនទាំងអស់នោះរួមមានត្រីខ២០យួរ .មី 20កេស.ទឹកសុទ្ធ១០កេះនិងទឹកក្រូច 10 កេះ ។


នៅក្នុងឱកាសនោះដែរលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណដល់មន្ត្រីនគរបាលខេត្តដែលបាននាំយកអំណោយផ្តល់ជូនក្រុមគ្រូពេទ្យដែលបានកំពុងប្រតិបត្តិការចាក់ថ្នាំការពារជំងឺកូវីដ ១៩ក្នុងមន្ទីពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងផងដែរ ។


ក្នុងនោះផងដែរប្រធាមុំន្ទីពេទ្យបង្អែកខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអសើដែលបានចាក់ថ្នាំកូវីដ19 ទាំងលើកទី 1 ទាំងលើកទី 2 សូមអនុវត្តអោយបានតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនផងដែរ ។

សូមបញ្ជាក់ផងដែរថាអំណោយត្រូវបានស្នងការនគបាលខេត្តកំពង់ឆ្នាំងកន្លងទៅបាននាំយកទៅប្រគល់ជូនអធិការនគបាលស្រុកទឹកផុសនិងស្រុកកំពង់ត្រឡាចនិងបន្តចុះនាំយកទៅបណ្តាលអធិការនគបាលស្រុកផ្សេងៗទៀតគ្រាដែលជម្ងឺកូវិដនៅមិនទាន់បានស្រាកស្រាននៅឡើយទេ៕



ដោយសុក្ខារិន