About Me

header ads

ផ្ទុះការរិះគន់ពីសាធារណៈជនថា សាលាបឋមសឹក្សា រមាសមិនគួរកាប់ដើមគគីរដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយលក់កសាងសាលានោះឡើយ

ខេត្តកំពង់ឆ្នាំង: ផ្ទុះការរិះគន់ពីសាធារណៈជនថា សាលាបឋមសឹក្សា រមាសមិនគួរកាប់ដើមគគីរដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយកាប់លក់កសាងសាលានោះឡើយ


ថ្មីៗនេះករណីកាប់ដើមគគីរដែលមានអា យុកាលជាង៦ទសវត្សរ៍មកហើយនោះ ដែលបានដាំតាំង ពីជំនាន់សង្គមរាស្រ្តនិយម រជ្ចកាលសម្ដេចនរោត្ដមសីហនុ នៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនរមាស ស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍  ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង កាប់យកទៅលក់យកប្រាក់មកកសាងក្នុងសាលារៀន ។ 


ករណីនេះបានផ្ទុះការរិះគន់យ៉ាងខ្លាំងអំពីមជ្ឈដ្ឋានមន្ត្រីរាជការមហាជន និងប្រជាពលរដ្ឋបានលើក ឡើងថា ថ្នាក់ដឹកនាំសាលាមិនគួរកាប់ដើមគគីរដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយនោះ មានចំនួន ៩ ដើម និងបានកាប់ដួលរំលំអស់២ដើមហើយ។


ករណីដែលថា ខ្វះថវិកាសម្រាប់កសាងសាលា រហូតមានការកាប់ដើមឈើដើម្បីយកថវិការមកជួសជុលសាលានោះ ហាក់មិនសមហេតុផលទាល់តែសោះ ព្រោះដើមដើមឈើធំៗដែលត្រូវបានដាំនៅទីសាធារណៈ គឺជាសម្បត្តិឯកជនរបស់រដ្ឋ។


ឆ្លើយតបនឹងការរិះគន់ខាងលើនេះលោក ឃឹម ផល្លា  ប្រធានការិយាល័យអប់រំស្រុកទឹកផុសនៅល្ងាចថ្ងៃទី៣  ខែកុម្ភៈឆ្នាំ ២០២១ម្សិលមិញ នេះបានឆ្លើយតាមទូរស័ព្ទ ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ដើមគគីរទាំង៩ដើមនេះ បានដាំនៅ មុខអគារសិក្សាសាលាមត្តេយ្យ១ខ្នង ដែលមានគម្លាតតែ ៤ម៉ែត្រពីមុខអគារសិក្សានេះតែប៉ុណ្ណោះ។


ដោយឡែកនៅ ក្នុងអំឡុងឆ្នាំ២០១៥ មែកគគីរនេះធ្លាប់បានបាក់ធ្លាក់ចុះមកដីសង្កត់លើកង់សិស្ស និងលើទោងដែលសិស្សមត្តេ យ្យនាំគ្នាជិះលេង បានបែកបាក់រងការខូចខាតផងដែរ។


ហើយកាលណោះប្រសិនបើធ្លាក់ចំសិស្សមត្តេយ្យរបួសឬស្លាប់ពេលនោះក៏ជាការទទួលខុសត្រូវមួយចំណែកធំរបស់នា យកសាលានិងគ្រូបង្រៀនផងដែរ។


 ក្រោយមកសាលាក៏បានធ្វើការកាប់លះមែកគគីរចំនួន៨ដើមដែលដុះមុខអគារសិក្សាដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់។


ព្រោះតែហេតុផលខាងលើនេះហើយទើបកើត មានអង្គប្រជុំរួមមួយក្នុងពេលថ្មីៗកន្លងមកនេះ ដែលមានវត្តមាន លោកនាយកសាលា លោកគ្រូអ្នកគ្រូ តំណាងមាតាបិតាសិស្ស អាជ្ញាធរភូមិឃុំ និងលោកអភិបាលស្រុកទឹកផុសផងដែរ បានឯក ភាពគ្នាសុំកាប់ដើមគគីរទាំងនេះចេញដើម្បីបញ្ចៀសបញ្ហាប្រឈមនៃគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងជាយថា ហេតុដល់សិស្សានុសិស្សនៅក្នុងសាលារៀននេះ។ 


ហើយកំណត់ហេតុនៃអង្គប្រជុំ និងការសម្រេចខាងលើនេះសាលាក៏បានផ្ញើជូនទៅលោកប្រធានមន្ទីរអប់រំខេត្ត និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឲ្យបានជ្រាបផងដែរ។


ដោយឡែកតាមស្មារតីអង្គប្រជុំខាងលើសាលានឹងយកថវិកាដែលលក់ដើមគគីនេះមានតម្លៃប្រមាណ១២លានរៀល អភិវឌ្ឍរៀបចំប្រព័ន្ធលូទឹកមុខសាលារៀន និងមានគំរោងទិញដើមក្រញូង ដើមបេង នាងនួនធំៗមួយចំនួនមកដាំជំនួសវិញ តែដាំឲ្យមានគម្លាតឆ្ងាយពីអាគារសិក្សា ដើម្បីរក្សាបរិស្ថានធម្មជាតិនៅក្នុងសាលាឲ្យបានល្អប្រសើរជំនួសដើមគគីរទាំងនោះវិញផងដែរ៕ 

ដោយសុក្ខារិន