About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ក្រោយពីធ្វើសកម្មភាពចូលក្នុងកុដលួចលុយលោក

ខេត្តកំពង់ឆ្នាំង:

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ក្រោយពីធ្វើសកម្មភាពចូលក្នុងក្នុងកុដលួចលុយលោកបានសម្រេចក្រោយមកត្រូវបានប្រជាការពារនិងនគបាលប៉ុសន៍រដ្ឋបាលឃុំកោះថ្កូវស្រុកជលគីរីធ្វើការឃាត់ខ្លួនបាន ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលម៉ោង៨និង៤០នាទីយប់ថ្ងៃទី១មីនា២០២១ នៅចំណុច វត្តទួលវិហារ  ដែលស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។






ព្រះសង្ឃដែលត្រូវបានចោរចូលខ្ទប់មាត់ហើយលួចលុយខាងលើនេះមាន ព្រះនាម ធុន សុធា ព្រះជន្ម ១២ ឆ្នាំ គង់នៅវត្តកើតហេតុខាងលើត្រូវបានចោចូលខ្ទប់មាត់ហើយលួចយកលុយ អស់ចំនួន ១៥០.០០០ ៛ ( ដបប្រាំម៉ឺនរៀល )  ។ក្រោយពេលកើតហេតុភ្លាមព្រះគ្រូចៅអធិការវត្តបានទូរស័ព្ចរាយការប្តឹងទៅប៉ុស្ដិ៍រដ្ឋបាលឃុំកោះថ្កូវបានចុះសហការជាមួយកំលាំងប្រជាការពារ នឹង ព្រះចៅអធិការវត្ត គណកម្មការវត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ពេជ្រ រដ្ឋា ហៅឆក ភេទ ប្រុស អាយុ ៣១ ឆ្នាំ សញ្ជាតិខែ្មរ រស់នៅភូមិឃុំស្រុកកើតហេតុខាងលើ ហើយនាំយកមកប៉ុស្តិ៍រដ្ឋបាលសហការជាមួយជំនាញស្រុកដើម្បីសាកសួនិងកសាងសំណុំរឿងតាមនិតិវិធី នឹងពិនិត្យទឹកនោមឃើញថាមានសារធាតុញៀនបន្ថែមទៀតផង ៕