About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារ កាប់ទៅលើប្រពន្ធចំខ្នងដៃខាងឆ្វេងដាច់សាច់ហូរឈាម

ខេត្តកំពង់ឆ្នាំង:

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារ កាប់ទៅលើប្រពន្ធចំខ្នងដៃខាងឆ្វេងដាច់សាច់ហូរឈាម ប្រពន្ធក៏បានងងឹតមុខដួល  នៅហ្នឹងកន្លែងករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ស សៅ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅវរលាម៉ោង១១និង៣០នាទីថ្ងៃទី១៧មីនា២០២១នេះថានៅមុនពេលកើតហេតុប្តីផឹកសា្រស្រវឹងនិងបានឈ្លោះប្រកែកជាមួយប្រពន្ធហើយប្រពន្ធបានយកការទឹកដែលមានទឹកស្កមកជះលើមុខប្តីពេលនោះប្តីក៏បានឆក់ពូថៅ បានពីដៃប្រពន្ធ ឈ្មោះខាត់ រ៉េត អាយុ៥២ឆ្នាំ កាប់ទៅលើការជរ័បណ្តាលអោយខ្ទាត់ចំខ្នងដៃប្រពន្ធខាងឆ្វេងដាច់សាច់ហូរឈាម ។មួយសន្ទុះក្រោយមកជនរងគ្រោះជាប្រពន្ធក៏បានងងឹតមុខដួល  នៅហ្នឹងកន្លែងកើតហេតុ។ 



ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកភូមិដឹកយកទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញដើម្បីព្យាបាលបន្ត ។ ចំណែកជនសង្ស័យត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនសាកសួកសាងសំណុំរឿងគ្រោងនិហបញ្ជូនបន្តទៅស្នងការនគរបាលខេត្តចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕