About Me

header ads

កូនបង្កើត មានសតិមិនគ្រប់ ដុតផ្ទះឪពុកខ្លួនឯង

ខេត្តកំពង់ចាម៖ តាមសេចក្ដីរាយការណ៍ របស់ លោក ខ្លូត ចិន្ដា អភិបាល ស្រុកចំការលើ ឲ្យដឹងថា កាលពីវេលាម៉ោង ០៧.១០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គីភ័យ បានឆាបឆេះផ្ទះពលរដ្ឋ ១ខ្នង នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ប្រភពដដែល បញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ជាឲ្យកម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ចុះអន្តរាគមន៍ ចុះដល់គោលដៅភ្លាម ។ 



តាមប្រភពពីសមត្ថកិច្ចជំនាញ ឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះនោះ មានឈ្មោះ សុខ សន ភេទស្រី អាយុ ៧៣ឆ្នាំ ជាតិខ្មែរ នៅភូមិ/ឃុំ កើតហេតុ ខាងលើ ។ តាមការសន្និដ្ឋាន ករណីអគ្គីភ័យនេះ ដោយសារកូនបង្កើត ឈ្មោះ ប៉ោ សល់ ជាអ្នកដុត ព្រោះ ជននេះជាមនុស្សមានសតិមិនល្អ ដែលបណ្តាលឲ្យខូចខាតផ្ទះទំហំ ៥x៧ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងដែក ហើយឆេះរនាបផ្ទះ ប្រហែល ២០% និងស្រូវអស់ចំនួន ០២បេ ។  ម្យ៉ាងទៀត ដោយក្រុមជួយសង្គ្រោះ បានជួយអន្តរាគមន៍ពន្លត់ ទាន់ពេលវេលា ទើបអគ្គីភ័យនោះ មិនរាលដាលទៅលំនៅស្ថានដទៃ ។ ទោះយ៉ាងណា អគ្គីភ័យនេះ មិនបណ្ដាលឲ្យរបួសដល់មនុស្សឡើយ ។គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ សមត្ថិកិច្ចជំនាញ បានប្រើប្រាស់ឡាន របស់អធិការដ្ឋាននគរបាល ស្រុកចំការលើ ០១គ្រឿង ដោយប្រើទឹកអស់ត្រឹមតែ ០១រថយន្ត ប៉ុណ្ណោះ ៕