About Me

header ads

អគ្គីភ័យឆេះពំនូកអុស ១កន្លែង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

តាមសេចក្ដីរាយការណ៍ របស់ លោក ខ្លូត ចិន្តា អភិបាល នៃគណ:អភិបាល ស្រុកចំការលើឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី មានករណីអគ្គីភ័យ ០១ករណី ស្ថិតនៅចំណុចភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម  ។



លោកអភិបាលស្រុក បន្តថា ក្រោយពីទទួលបានទទួលពត៌មាន ពីប្រជាពលរដ្ឋ រាយការណ៍ភ្លាម លោក ក៏បានបញ្ជាឲ្យកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាល ស្រុកចំការលើ ចុះទៅអន្ដរាគមន៍ ។



 ប្រភពដដែល បញ្ជាក់ដែរថា ម្ចាស់ឈ្មោះ គីម សុភ័ក្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ 


 ក្រុមការងារអគ្គីភ័យ បានពន្លត់ភ្លើងនោះ រលត់ទាំងស្រុង នៅវេលាមោង១៨:១០នាទី ដោយបានប្រើប្រាស់ទឹក អស់ទឹកចំនួន ០២រថយន្ត ផងដែរ ។តាមប្រភព ពីសមត្ថកិច្ចជំនាញ គឺពុំទាន់បញ្ជាក់អំពីមូលហេតុ នៃអគ្គីភ័យនោះឡើយ ដោយសារពួកគាត់កំពុងស្រាវជ្រាវបន្ត ។ តែវាបានធ្វើឲ្យខូចខាតពំនូកអុស ០១ពំនូក ស្មើនឹង ៤គីប ហើយមិនបណ្ដាលឲ្យរបួសដល់មនុស្សនោះទេ ៕