About Me

header ads

អាជីវករលើកគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់អោយជួយដោះស្រាយ ដោយមិនពេញចិត្តនិងក្រុមហ៊ុនចុះចាប់ ជ្រូកមិនរើសមុខដែលពួកគាត់នាំចូលពីថៃតាមច្រកល្បៀង

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ នៅឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលមានមុខរបរនាំជ្រូកដោយផ្ទាល់ពីប្រទេសថៃតាមរ៉ឺម៉ក ឬម៉ូតូបានលើកគ្នាមកតវ៉ាស្នើឲ្យអាជ្ញាធរឃុំអូរបីជាន់ជួយដោះស្រាយឲ្យពួកគាត់បានប្រកបរបរទិញលក់ជ្រូកបានផង ខណៈដែលក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ បានចាប់ជ្រូក ពួកគាត់មិនរើសមុខទោះដល់ក្នុងផ្ទះក៍ចាប់ដែរ។


ការលើកគ្នាមកតវ៉ានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មីនា២០២១នៅសាលាឃុំអូរបីជាន់ដោយមានទាំងពាក្យបណ្តឹង និងការចូលរួមពីអាជីវករប្រមាណជា៥០នាក់មានទាំងម៉ូតូនិងរ៉ឺម៉កដឹកជ្រូកមកឈប់ពេញបរិវេណសាលាឃុំអូរបីជាន់។



ក្រុមអាជីវករបានរៀបរាប់ថា៖ ពួកគាត់មានលំនៅដ្ឋានឃុំអូរបីជាន់ជាប់និងដីថៃជាអាជីវករទិញលក់ជ្រូកពីបីក្បាលតាំងពីដើមមកលក់ក្នុងមូលដ្ឋានរបស់ខ្លួនគ្រាន់បានចិញ្ចឹមជីវិត និងដោះស្រាយបំណុលធនាគារមិនដែលមានបញ្ហាអីទេ។ ហើយស្របនិងសម័យកូវីដពិបាករកស៊ីពលរដ្ឋមិនមានចំណូលស្រាប់តែមានការរឹតបណ្តឹងពីក្រុមហ៊ុននាំជ្រូកចូលពីប្រទេសថៃ បានហាមឃាត់មិនឲ្យនាំជ្រូកចូល និងតាមចាប់ពួកគាត់មិនថាយប់ឬថៃ្ង ទោះដឹកចូលដល់ក្នុងផ្ទះក៍ចាប់ដែរ។ ការចាប់នេះធ្វើអោយពួកគាត់ខាតបង់ជាច្រើនមិនអាចទទួលយកបានទេ។ ពួកគាត់សំណូមពរដល់អាជ្ញាធរ និងក្រុមហ៊ុនជួយរកដំណោះស្រាយក្នុងលក្ខ័ណណាមួយអោយពួកគាត់បានរស់ផង។ពួកគាត់បន្តថា បើពួកគាត់ទិញពីក្រុមហ៊ុនមកលក់វិញ គឺតម្លៃថ្លៃ មិនអាចចំណេញបាននោះទេ។ ពួកគាត់បានបញ្ជក់ឲ្យដឹងទៀតថា សត្វជ្រូកដែលពួកគាត់ទិញពីថៃសុទ្ធតែមានលិខិតបញ្ជក់ពីពេទ្យសត្វថៃ តែការនាំសត្វជ្រូក ចូលមកកម្ពុជា មិនមានការត្រួកពិនិត្យពិតមែន ហើយការត្រួតពិនិត្យនេះសូម្បីតែជ្រូកក្រុមហ៊ុនក៍មិនបានត្រួតពិនិត្យដូចគ្នាដែរ។



    លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា:រឿងអាជីវករតវ៉ាជាសិទ្ធរបស់គាត់តែខាងជំនាញទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅតែបន្តអនុវត្តនីតិវិធីច្បាប់និងបច្ចេកទេសទប់ស្កាត់ការឆ្លងជំងឺប៉េះអាហ្វិចព្រោះថាបើមានការផ្ទុះនៅជំងឺប៉េះអាហ្វិចកើតឡើងនិងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ច។ ដូចនេះមិនថាការនាំចូលលក្ខណះគ្រួសារឬពាណិជ្ជកម្មទេត្រូវតែត្រួកពិនិត្យយកសំណាក់ទៅពិនិត្យ។ កន្លងមកយើងបានអនុវត្តចាប់យកមកពិនិត្យឃើញថាមានជំងឺប៉េះអាហ្វិចផងដែរ ដោយកន្លងមក ឯកឧត្តមប្រតិភូរដ្ឋាភិបាលទទួលការងារជំនាញបានចុះមកដុតកម្ទេចចោល។


ដោយឡែកចំពោះលោកមេឃុំអូរបីជាន់បានជួបក្រុមអាជីវកដែលមកតវ៉ានោះ  លោកនិងយកការស្នើសុំរបស់បងប្អូនអាជីវកទៅអោយអភិបាលស្រុកជួយដោះស្រាយ។ លោកមេបានលើកទ្បើងថា:កន្លងមកការចុះចាប់របស់ក្រុមហ៊ុនលើកណាមិនដែលជូនដំណឹងអជ្ញាធរទេ៕ 




សៅ នៅ