About Me

header ads

ភ្លៀងលាយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋអស់២៦ខ្នង មាន៧ខ្នងខូចខាតទាំងស្រុង

ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតភ្លៀងលាយខ្យល់កន្ត្រាក់បក់បោកប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋអស់២៦ខ្នង មាន៧ខ្នងខូចខាតទាំងស្រុង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដែលប៉ះពាល់ចំនួន២សង្កាត់ មានសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះថា៖ ភ្លៀងបង្កក់ខែមួយមេធំ លាយនិងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះខូចខាតសំបែងប្រជាពលរដ្ឋទាំងពីរសង្កាត់មានសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល សរុប២៦ខ្នង ខូចខាតទាំងស្រុងអស់៧ខ្នង ប៉ុន្តែគ្មានភ្លៀងលាយខ្យល់កន្ត្រាក់នេះ មិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ និងសត្វពាហណរបស់បងប្អូនប្រជាពលរដ្ឋរងរបួសឬស្លាប់ឡើយ។ 




លោកអភិបាលក្រុងបានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃដដែលនេះ កម្លាំងចម្រុះ មានកម្លាំងរដ្ឋបាលក្រុងភូមិសង្កាត់ រួមទាំងកម្លាំងយោធាកងពលលេខ៥១ និងកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កំពុងជួសជុលផ្ទះជូនប្រជាពលរដ្ឋ និងផ្ទះដែលត្រូវខូចខាតទាំងស្រុង ត្រូវសាងសង់ឲ្យថ្មី សំរាប់ប្រជាពលរដ្ឋដែលខ្វះខាតខ្លាំង អាជ្ញាធរនិងរៀបចំជាអំណោយជូនពួកគាត់នៅផ្ទះរបស់ពួកគាត់តែម្តង៕