About Me

header ads

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងនាំអំណោយសម្ភារៈការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនអង្គភាពពន្ធនាគារខេត្ត

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនពន្ធនាគារថ្មី របស់ខេត្តកំពង់ចាមដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បានណែនាំដល់ លោកប្រធានពន្ធនាគារខេត្ត ឲ្យបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បី បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងការនាំចូលការចម្លង ដល់ពិរុទ្ធជន នៅក្នុងពន្ធនាគារ ផងដែរ ។ ក្រៅពីនោះ លោកប្រធានពន្ធនាគារ ត្រូវណែនាំដល់មន្ត្រីអនុរក្សពន្ធនាគារ និងអប់រំដល់ពិរុទ្ធជន ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី បង្ការការចម្លងជម្ងឺកូវីដ-១៩ ។



ក្នុងឱកាស នៃការចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំចូលនូវសម្ភារៈ ដើម្បីការពារទប់ស្កាត់ការចម្លងកូវីដ-១៩ រួមមានម៉ាស ចំនួន ២.០០០ម៉ាស និងអាល់កុល ចំនួន ៣០០លីត្រ ជូនដល់អង្គភាពពន្ធនាគារខេត្ត ទុកសម្រាប់ប្រើប្រាស់ ផងដែរ ។ជាមួយគ្នាដែរ លោកឧត្តម អគារនុរក្ស ថ្នាក់ លេខ ២  ហ៊ុន  ខី  ប្រធានពន្ធធនាគារ ខេត្តកំពង់ចាមបានថ្លែងអំណរគុណ ដល់  ឯកឧត្តម  អភិបាលខេត្តកំពង់ចាម  ដែលបានគិតគូរពីសុខទុក្ខមន្ត្រី ជាពិសេស  ពិរុទ្ធជនទាំងអស់ ដើម្បី ការពារ  ការឆ្លងរីករាលដាលជម្ងឺកូវីដ  ១៩  ខណៈ ពិភពលោក កំពុងមានព្រួយបារម្ភខ្លាំង នោះ ។



 លោកប្រធាន ពន្ធធនាគារ  បានសន្យាថា នឹងនាំយកម៉ាស់  និងទឹកអាល់កុលទាំងនេះ  ទៅប្រើប្រាស់ ជាពិសេស ផ្ដល់ជូនមន្ត្រីកងកម្លាំង ដែលការពារ  និងពិរុទ្ធជននៅតាមអគារនីមួយៗ ផងដែរ ។គូររំលឹក ផងដែរថា  អគារព ន្ធធនាគារថ្មីនេះ  ត្រូវបានកសាងឡើង តាំងពីឆ្នាំ២០១៩ មកម្ល៉េះ  ។ បច្ចុប្ប្នន្ន សំណង់អគារទាំងមូល កំពុងបន្តការកសាង នឹងសម្រេចការងារបាន ប្រមាណជា ៩០% ហើយ ៕