About Me

header ads

ចោរស្ទើរភ្លើង លួចម៉ូតូយកទៅបណ្តើរមិនចេះតខ្សែភ្លើង ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ចោរស្ទើរភ្លើង លួចម៉ូតូគេបណ្តើរមកឲ្យជាងធ្វើសោរអោយ ព្រោះមិនចេះតខ្សែភ្លើងបញ្ឆេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥ និង៤៧នាទីនៅ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២១ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


លោកវរសេនីយ៍ទោ នួន នីណារ៉ូ មេញ្ជាការមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថូ សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យបានលួចម៉ូតូជនរងគ្រោះ ឈ្មោះ កៅ លាងហេង ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ដោយម៉ូតូជនរងគ្រោះចតទុកនៅមុខផ្ទះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-7612 ។ 


លោកមេញ្ជាការបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពបានប្រហែលពីរម៉ោង ជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវរកឃើញ ឃាត់ខ្លួនជនសង្ស័យតែម្តង ក្រោយពីឃាត់ខ្លួន ជនសង្ស័យសារភាពថា រូបគេបានដើរទៅម្ដុំកាស៊ីណូប៉ូលីន ហើយបានឃើញម៉ូតូជនរងគ្រោះចតនៅមុខផ្ទះ បានលួចយកម៉ូតូនោះដណ្ដើរចេញមក ព្រោះម៉ូតូនោះមិនបានចាក់សោរកទេ ហើយរូបគេមានបំណងយកទៅឱ្យជាងធ្វើសោរឱ្យស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។


ដោយផ្អែកលើពាក្យបណ្ដឹង និងវត្ថុតាង ព្រមទាំងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធខេត្តចាត់ការបន្ត ហើយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី១០/០៣/២០២១នេះ ចំណែកម៉ូតូដែលដកហូតបានត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕



សៅនៅ