About Me

header ads

បាបបុណ្យពិតជាមានមែនលុយលោកសង្ឃក៏លួចដែរតែព្រះមិនជួយជាប់ខ្នោះសមត្ថកិច្ចស្រុករមាសហែក

ខេត្តស្វាយរៀង៖ ជនសង្ស័យពីរនាក់ លួចលុយក្នុងវត្តត្រូវសមត្ថកិច្ចក្របួចបានភ្លាមៗ ហេតុការនេះបានកើតឡើងកាថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆានចង្ហាន់ថ្ងៃត្រង់។ 



យោងតាមសមត្ថកិច្ចបានឲដឹងថា៖ជនសង្ស័យពីរនាក់នោះ ទី១.មានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិ ថ្នា ឃុំ ស្តើងជ័យ ស្រុក ជើងព្រៃខេត្ត កំពង់ចាម ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និងម្នាក់ទៀតឈ្មោះ គ្រឿន វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើ សកម្មភាពឡើងទៅលើកុដ្ឋរួចហើយលួចយកលុយរបស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល ។



ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូទៅទិសខាងត្បូងពេលនោះប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដើម្បីតាមចាប់ជនសង្ស័យទាំងពីរនាក់នោះបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗតែម្ដង។



លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែកបានបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង ០២ នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕