About Me

header ads

អំពូលភ្លើងបំភ្លឺ និងអំពូលពណ៌លម្អ តាមកាំជណ្ដើរបុស្បុក ក្នុងសួនថ្មីសម្ដេចចម្រៀងវាំងគង់សំអុល ក្នុងក្រុងកំពង់ឆ្នាំង ត្រូវជនពុំស្គាល់មុខវាយបំផ្លាញជាច្រើនគ្រាប់

 ខេត្តកំពង់ឆ្នាំង:  អំពូលភ្លើងបំភ្លឺតូចធំនិងអំពូលលំអរភ្លើងពណ៌នៅលើបុស្បុក នៃសួនច្បារថ្មីសម្ដេចចៅហ្វាវាំង គង់ សំអុល ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានគេមើលឃើញថាមានជនពុំស្គាល់មុខធ្វើការ វ៉ៃបំផ្លាញចោលអស់ជាច្រើនគ្រាប់ ។ 


ករណីខាងលើនេះត្រូវបានគេសង្ស័យថាបានកើតឡើងនៅយប់ថ្ងៃទី 15 ឬក៏ទាបភ្លឺឈានចូលថ្ងៃទី 16 ខែមីនាឆ្នាំ 2021នេះ ។ 


ក្រោយពេលទទួលព័ត៌មាននេះភ្នាក់ងារយើងបានរាយការណ៍ជូនទៅអាជ្ញាធរក្រុង និងសមត្ថកិច្ចនគរបាលបន្ទាប់មក ក៍បានទៅថតផ្តិតយករូបភាពដែលតាមការពិនិត្យ ជាក់ស្តែងឃើញថាអំពូលភ្លើង បាញ់បំភ្លឺទៅលើកំពូល បុស្បុក និងអំពូលអំពូលពណ៌ លំអរជាច្រើនគ្រាប់ ត្រូវបានជនពុំស្គាល់មុខវាយបំផ្លាញចោលនិងបាដោះយក គួរឲ្យសោកស្ដាយក្រៃលែង គ្រាដែលគេមិនដឹងថាជនដៃដល់ជាក្មេងពាល ឬក៏ជាមនុស្សមិនគ្រប់ទឹកវ៉ៃបំផ្លាញចោលនោះទេ  ។ 


ប៉ុន្តែបើតាមការអោយដឹង អភិបាលក្រុងកំពង់ឆ្នាំង លោក យិនសាវ៉េន បានប្រាប់ ភ្នាក់ងារសារព័ត៌មានយើងដឹងថា ចាំគាត់ឱ្យសមត្ថកិច្ចទៅមើល ហើយលោកសង្ស័យថាជាមនុស្ស វិកល់ចរិក និងអាចប្រព្រឹត្តឡើងនៅវេលាទៀបភ្លឺទៀតផង ។  


គួបញ្ជាក់ផងដែរថាសួនច្បារថ្មី សម្ដេច ចៅវាវាំងគង់ សំអុល ដែលទើបនឹងកសាង ឡើងដោយអាជ្ញាធរខេត្តកំពង់ឆ្នាំង ជាសួនស្រស់បំព្រង មានផ្កាចម្រុះពណ៌ដើមឈើតូចធំចម្រុះ មានខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យមានភ្ញៀវទេសចរទៅលេងកម្សាន្ត ពិសេសអ្នកខេត្តកំពង់ឆ្នាំង តែងតែបានទៅដើរហាត់ប្រាណ និងអ្នកប្រកបមុខរបរលក់ម្ហូបអាហារផ្សេងៗតែងតែទៅលក់នៅជុំនៅទីនោះ ធ្វើឲ្យបរិយាកាស ពេលរសៀលនិងពេលយប់ជារៀងរាល់ថ្ងៃ មានមនុស្សទៅកម្សាន្តយ៉ាងច្រើនកុះករ បូកផ្សំនិងអំពូលភ្លើងចម្រុះពណ៌ ភ្លឺចិញ្ចាចចិញ្ចែងពិតជាល្អប្រណិត និងសែនពេញចិត្ត នូវសមិទ្ធិផលដ៏ល្អមួយនេះមែន ។


ប៉ុន្តែមិនគួរមានជនអគតិ មកវាយបំផ្លាញចោលគួរឱ្យសោកស្ដាយណាស់ ហើយសមត្ថកិច្ចនិងអាជ្ញាធរខេត្ត.ក្រុង.គួរតែស្រាវជ្រាវវែកមុខជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕ 



ដោយសុក្ខារិន