About Me

header ads

អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចុះផ្អាកពិធីរៀបមង្គល់ការមួយនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដើម្បីទប់ស្កាត់រីករាលដាលជម្ងឺកូវិដ.១៩

ខេត្តកំពង់ឆ្នាំង:

អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចុះផ្អាកពិធីរៀបមង្គល់ការមួយនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដើម្បីទប់ស្កាត់រីករាលដាលជម្ងឺកូវិដ.១៩ ។ការចុះផ្អាកសកម្មភាពមង្គល់ការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៦មីនា២០២១នៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។អធិការនគបាលក្រុងកំពង់ឆ្នាំង វរះសេនីយ៍ឯក ឆាយរត្ន័ បានអោយដឹងថាការចុះផ្អាកពិធីមង្គល់ការខាងលើនេះខណះដែលលោកអនុវត្តន៍ទៅតាមបញ្ជារបស់អភិបាលក្រុងកំពង់ឆ្នាំងលោកយិនសាវ៉េន អោយចុះធ្វើការផ្អាកភាពរៀបមង្គល់ការមួយកន្លែងដែលស្ថិតនៅចំណុចភូមិសង្កាត់ខាងលើដោយពន្យលណែនាំដល់ម្ចាស់មង្គលការគ្រាដែលអាជ្ញាធខេត្តបានចេញសេចក្តីណែនាំអោយផ្អាកជាបណ្តោះអាសន្ន៍នូវកម្មវិធីមង្គលការ ពិធ៏ជប់លៀងនិងពិធីជួបជុំផ្សេងៗនៅតាមបណ្តាក្រុង.ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។




អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធមូលដ្ឋានភូមិ.ឃុំសង្កាត់និងសុំត្ថកិច្ចសូមអោយផ្អាកជាបណ្តោះអាសន្ន៍នូវកម្មវិធីមង្គល់ការ ពិធីជលៀងនិងការជួបជុំផ្សេងៗដែលមានមនុស្សជួបជុំច្រើននៅតាមកន្លែងផ្សេងៗចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីវិញផងដែរ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវិច ១៩ទៅក្នុងសហគមន៍។អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើការពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ខ្ពស់និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ៣កុំនិង៣ការពារនេះផងដែរ ៕