About Me

header ads

កសិករប្រកបមុខរបរកសិកម្មដាំត្រាវ បច្ចុប្បន្នទទួលបានតម្លៃសមរម្យក្នុងទីផ្សារ

ខេត្តកំពង់ឆ្នាំង:

កសិករប្រកបមុខរបរកសិកម្មដាំត្រាវ បច្ចុប្បន្នទទួលបានតម្លៃសមរម្យក្នុងទីផ្សារ ដែលអាចធ្បើឱ្យគ្រួសាររបស់ពួក គាត់មានទឹកចិត្តក្នុងការប្រកបរបរដាំដំណាំត្រាវជាបន្តទៀត ។ម្ចាស់ចម្កាឈ្មោះ ចាន់សីហា អាយុ ២៩ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបាននិយាយ ដឹងនៅថ្ងៃទី ២២ខែមីនា ឆ្នាំ២០២១ គ្រាដែលលោកកំពុងនៅចម្ការនៅចំណុចនៅលើខ្នងកោះជ្រោយបបុស បាននិយាយឲ្យដឹងថា លោកបានបន្តការដាំដុះដំណាំត្រាវនេះបន្តពីឪពុករបស់លោក លើដីចម្ការទំហំ១សិនកន្លះ ស្មើនិង២,៤០០ម៉ែត្រការ៉េ បានរយៈពេល៣ឆ្នាំហើយ ដោយសង្ឃឹមថា ការដាំត្រាវនេះអាចលក់ដូរផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងដំណាំផ្សេងៗទៀត ។

ចំណែកការដាំដុះត្រាវលើដីចម្ការមួយសិនកន្លះនេះលោកត្រូវចំណាយដើមទុនប្រមាណ៣លានរៀល ដើម្បីទិញប្រេងចាក់ម៉ាស៊ីនបូមទឹក និងទិញថ្នាំបាញ់សម្លាប់សត្វល្អិត ចំណែកការលូតលាស់ របស់ដំណាំត្រាវនេះវិញគឺមានរយៈពេល៦ខែទើបអាចប្រមូលផល បានពេលទទួលផលវិញក្នុងដីមួយសិនកន្លះនេះ អាចបានផលចាប់ពី២តោនកន្លះទៅ៣ តោន។ចំពោះតម្លៃមើមត្រាវនៅលើទីផ្សារវិញកាលពីឆ្នាំមុនមានតម្លៃក្នុង១គីឡូក្រាមតែ៣,០០០រៀលប៉ុណ្ណោះចំណែកក្នុងឆ្នាំនេះវិញនៅលើទីផ្សារបច្ចុប្បន្នប្រភេទមើមត្រាវក្និង១គីឡូ មានតម្លៃ៥,៩០០រៀល ក្នុងមួយគីឡូក្រាម បើតម្លៃត្រាវដូចឆ្នាំនេះ លោកនិងទទួលបានប្រាក់កម្រៃគួរសមផាត់ពីការចំណាយផ្សេងៗអស់រួចរាល់ទៅ ។ 


កសិកដាំដំណាំត្រាវបាននិយាយអោយដឹងទៀតថាមើមត្រាវបើថ្លៃដូចឆ្នាំនេះ គ្រួសាររបស់លោកនិងមានកម្លាំងចិត្តក្នុងការដាំដំណាំត្រាវប្រភេទនេះ នៅឆ្នាំក្រោយៗជាបន្តទៀត។ក្រៅពីដំណាំត្រាវ បច្ចុប្បន្នលោកក៏បានដាំប៉េងបោះនៅលើដីចំការទំហំកន្លះសិន ដែលទទួលបានផលក៍ល្អផងដែរ។ពាក់ព័ន្ធនឹងដំណាំបន្លែរបស់ប្រជាកសិករ ដែលដំណាំខ្លះទទួលបានតម្លៃខ្ពស់ និងដំណាំខ្លះបានធ្លាក់ចុះថ្លៃ ប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ធ្លាប់បានលើកឡើងផងដែរថា ដើម្បីឱ្យដំណាំផ្សេងៗមានតម្លៃខ្ពស់ប្រជាកសិករយើងត្រូវចេះដាំដុះដំណាំទាំងនោះឱ្យបានទាន់ពេលវេលាពីដើមដៃ ទើបការលក់ដូរនៅក្នុងទីផ្សារមានតម្លៃខ្ពស់ល្អ ។ ប៉ុន្តែវាជាធម្មតាកាលណាកសិផលសម្បូរ តម្លៃក្នុងទីផ្សារពិតជាជាចុះថោក ព្រោះវាជាទីផ្សារសេរីដែលយើងមិនអាចកំណត់តម្លៃឲ្យនឹងនរបានឡើយ ៕