About Me

header ads

អភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែ ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកលំផាត់

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្ត អមដំណើរប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែ ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។


ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីក៏បានណែនាំដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឲ្យពិភាក្សា ជាមួយនឹងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវកែលម្អជម្រាលក្បាលស្ពានសងខាងឲ្យបានល្អប្រសើរជាងនេះថែមទៀត។


 ព្រោះស្ពានដែកបាឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ ប្រជាពលរដ្ឋ រស់នៅក្នុងឃំុជ័យឧត្តមនេះតែម្តង។


ស្ពាននោះមានឈ្មោះថាស្ពានអូរខ្វាវមានបណ្តោយ៥៧ម៉ែត្រទទឹង៤ម៉ែត្រ សាងសង់ពីដែកបេឡេស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់បានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

ដែលមានតម្លៃប្រមាណជាង១,០០០លានរៀល ជាថវិការបស់សាលាខេត្ត អាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ២៥តោន ក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។ 


ឯកឧត្តមថា ការផ្តល់នូវស្ពានបាឡេថ្មីនេះផ្តល់នូវផ្លូវដង្ហើមសេដ្ឋកិច្ចជាសរសៃឈាមក្នុងការតភ្ជាប់ទៅកាន់ភូមិនានាទាំង៦ក្នុងឃុំ។ 


ជាការឆ្លើយតបទៅនិងសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើផងដែរងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានាផងដែរ៕



(ផង់វិន)