About Me

header ads

ក្រុមការងារខេត្តកំពង់ឆ្នាំង ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃ បាននាំបងប្អូនពលករមកដល់មណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព

ខេត្តកំពង់ឆ្នាំង: ក្រុមការងារខេត្តកំពង់ឆ្នាំង ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃ បាននាំបងប្អូនពលករមកដល់មណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំងដោយសុខសុវត្ថិភាព ។


ក្រុមការងារទី១របស់ខេត្តកំពង់ឆ្នាំង ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃវិលមកស្រុកកំណើតវិញនេះ បានធ្វើដំណើរទៅបណ្តាខេត្តតាមព្រំដែនបានចេញទៅថ្ងៃទី 8 មីនា 2021 ដែលមួយមានសមាសភាពក្រុមការងារចម្រុះពីមន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទានខេត្តកំពង់ឆ្នាំងនិងមន្ទីការងារខេត្ត។


លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោងនៅវេលា៊ម៉ោង១និង៣០នាទីថ្ងៃទី៩ម៨នា២០២១នេះថានៅថ្ងៃទី៨ម្សិលមិញនេះក្រុមការងារបានចេញដំណើរទៅទទួលពលកធ្វើការនៅប្រទេសថៃដែលត្រូវបានវិលត្រឡប់មកស្រុកកំណើតវិញតាមបណ្តាខេត្តជាប់ព្រុំដែនមាន ខេត្តឧត្ដរមានជ័យខេត្ត.បន្ទាយមានជ័យ.ខេត្តបាត់ដំបងនិងខេត្តប៉ៃលិនមាន៣១នាក់កំពង់ធ្វើចិត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសហើយថ្មីៗនេះដឹកតាមរថយន្តត្រឡប់មកវិញដាក់នៅមណ្ឌល់ចត្តាលើសាក់របស់ខេត្តនៅស្រុកបរិបូណ៌៦នាក់ផងដែរ ។


លោកវិជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងទៀតថាជាវិធានការរបស់មន្ទីរសុខាភិបាលខេត្តអ្នកដែលបានធ្វើចិត្តាឡីស័កលើកទី១ហើយយើងនិងបន្តដាកអោយធ្វើចត្តាឡីស័កជាលើកទី២ទៀតបើយើងពិនិត្យឃើញថាការធ្វើតេសទៅឃើញថាលទ្ធផលអវិជ្ជមានត្រូវបញ្ជូនអោយទៅលំនៅឋានវិញផងដែរ ។

លោកវិជ្ជបណ្ឌិតប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់អោយដឹងទៀតថាចំពោះអ្នកថ្មីក៍ត្រូវបានអនុវត្តន៍ដូចគ្នា ដែរយើងត្រូវយកទៅដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌល់ទាំង២ខាងលើផងដែរ ។


ប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់អោយដឹងទៀតថានៅព្រឹកថ្ងៃទី៩មិនា២០២១នេះខាងមន្ទីសុខាភិបាលបានយកសំណាកចំនួន១៧នាក់ទាំងនេះជាវិធានការរបស់មន្ទីសុខាភិបាលខេត្តដែលត្រូវបានបំពេញ ។

ចំពោះរបបរអាហារវិញយើងបានផ្តល់ជូនតាំងការធ្វើដំណើររហូតមកដល់មណ្ឌល់ចត្តាឡីស័ក ។


ដោយឡែកខេត្តកំពង់ឆ្នាំងយើងផ្តល់ជូនតាមរយះកាកបាទក្រហមខេត្តដោយក្នុងរយះពេលខ្លី ។

ប្រធានមន្ទីសង្គមកិច្ចនិងអតីតយិទ្ធនិងនិតិសម្បទាខេត្តកំពង់ឆ្នាំងបានអោយដឹងតាមរយទូរសព្ទនៅវេលាម៉ោង២និង២១នាទីរសៀលថ្ងៃទី៩មិនា២០២១នេះបានរកឃើញពលកទៅធ្វើការនៅបនរទេសថៃត្រឡប់មកវិញបាន១២នាក់ស្រី៦នាក់ពេលនេះលោកកំពង់ដឹកតាមរថយន្តត្រឡប់មកស្រុកកំណើតវិញតែអ្នកទាំងនោះនិងត្រូដសក់អោយធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល់ទាំង២ខាងលើផងដែរ ៕



 ដោយសុក្ខារិន