About Me

header ads

រថយន្តបុកនិងម៉ូតូទាំងព្រឹកព្រលឹមលើកំណាតើផ្លូវជាតិលេខ 5

ខេត្តកំពង់ឆ្នាំង :

បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍រវៀងរថយន្តបុកនិងម៉ូតូទាំងព្រឹកព្រលឹមលើកំណាតើផ្លូវជាតិលេខ 5 ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៤៥ នាទី ព្រឹកថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២១ លើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 44 និង45 ស្ថិតក្នុងភូមិ.ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ លោកវរសេនីយ៍ទោ អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោកវរះសេនីត៊យ៍ទោ សេងចន្តាបានអោយដឹងតាមទូរស័ព្ទថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺកើតឡើងរវាងរថយន្តក្រុងបុកជាមួយនឹងម៉ូតូក្នុងដំណើរច្រាស់ទិសគ្នាគ្រាដែលផ្លូវជាតិលេខ៥ស្ថិតក្នុងការស្ថាបនា ។





អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងទៀតថានៅមុនពេលកើតហេតុមានរថយន្តក្រុងមួយគ្រឿងពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ3D.7541 ក្នុងដំណើរពីជើង ទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ 5 លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកនិងម៉ូតូតូមួយគ្រឿងម៉ាកហុងដាសេ100 ពាក់ស្លាកលេខចាស់ ក.4149 ប.ខ 1 បើកបរដោយ  បុរសរងឈ្មោះ សុខ យ៉ាន អាយុ 66 ឆ្នាំ មានទីលំនៅភូមិស្ដុក ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្ដាល ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុងខាងលើបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនិងអ្នកដំណើរនៅកន្លែងកើតហេតុ ។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះធ្វើការវាស់វែង និងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ដោយឡែកសាសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕