About Me

header ads

ក្រុមនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម រួមគ្នាសម្តែងតុលាការសប្បនិម្មិត(ត្រាប់) ក្រោមប្រធានបទការប្រើប្រាស់ ឯកសារសាធារណៈក្លែង

ដើម្បីជាការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើននូវសមត្ថិភាពរបស់និស្សិត ដែលកំពុងសិក្សាផ្នែកច្បាប់ និងមានមូលដ្ឋានគ្រឹះរឹងមាំនៅពេលចេញទៅធ្វើការនោះ នៅថ្ងៃ នេះដែរក្រុមនិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម ផ្នែកច្បាប់ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ បានធ្វើការរៀបចំសម្តែងតុលាការសប្បនិម្មិត(ត្រាប់)ក្រោមប្រធាន បទការប្រើប្រាស់ឯកសារសាធារណៈក្លែង។

 


ការសម្តែងនេះ ក៏មានការអញ្ជើញចូលរួម ពីអាណាព្យាបាល របស់និស្សិតនិងក្រុមសាស្ត្រាចារ្យច្បាប់របស់សកលវិទ្យាល័យជាច្រើនរូប ផងដែរ។បើយោងតាមលោក អ៊ួន សុខជា នាយកសាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋ កិច្ចខេត្តកំពង់ចាមមានប្រសាសន៍បញ្ជាក់ថាការសម្តែងតុលាការសប្បនិម្មិត(ត្រាប់)ក្រោមប្រធានបទ ការប្រើប្រាស់ឯកសារសាធារណៈក្លែងគឺមានគោលបំណង ដើម្បីធ្វើការវាយតម្លៃទៅលើ សមត្ថភាពនិស្សិតឆ្នាំទី២ ទី៣ នឹងទី៤ ជំនាញច្បាប់នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច ខេត្តកំពង់ចាម និងធ្វើការវាយតម្លៃគម្រោងសាកល្បង៣ឆ្នាំ វគ្គ៣នៃការសិក្សា ជាក្រុមអំពីវិជ្ជាជីវៈច្បាប់តុលាការត្រាប់ តាមរយៈការសិក្សាជាមួយសាស្ត្រាចារ្យដោយផ្ទាល់ ការសិក្សាជាក្រុមក្រៅម៉ោងសិក្សានិងតាមបណ្តាញប្រព័ន្ធសង្គមជាងនេះទៅទៀតការសំដែងតុលាការត្រាប់បានបង្ហាញជូនសាធារណៈជនយល់ដឹង ជាពិសេសនិស្សិត នៃសាកល វិទ្យាល័យផ្ទាល់តែម្តង។ លោកនាយកសកលវិទ្យាល័យមានប្រសាសន៍បន្តទៀតថា ចំពោះការសម្តែងតុលាការ ត្រាប់នេះគឺមានចក្ខុវិស័យលើកកម្ពស់ប្រព័ន្ធ យុត្តិធម៌ ស្របតាម យុត្តិសាស្ត្រចតុកោណជំហានទី៤ អភិបាលកិច្ចល្អ នីតិកាលទី៦ នៃសភាជាតិ ។ 


ជាមួយគ្នានេះលោក អ៊ួន សុខជា នាយកសាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋ កិច្ចខេត្តកំពង់ចាមរួមទាំងគណៈកម្មការដាក់ពិន្ទុបានថ្លែងនូវការកោតសសើរ និងអបអរសាទ  ជាមួយក្រុមនិស្សិតទាំងអស់ ដែលបានសហការគ្នាក្នុងសម្តែងដោយភាពជោគជ័យ បើទោះបី មានភាពខ្លះចន្លោះបន្តិចបន្តួចក្តី។



 ជាមួយគ្នានេះគណៈកម្មការដាក់ពិន្ទុ ក៏បានណែនាំកែលម្អរ ចែករំលែកបទ ពិសោធន៍បន្ថែមទៀត ទៅដល់ក្រុមនិស្សិតច្បាប់ដើម្បីមានមូលដ្ឋានគ្រឹះរឹងមាំ ហើយ ចំពោះការិក្សារបស់និស្សិត គឺពិតជាបានចូលរួមចំណែកក្នុងដំណើរការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងអនាគត។  



ទន្ទឹមនេះដែរក្នុងនាមគណៈគ្រប់គ្រង និងសេដ្ឋ កិច្ចខេត្តកំពង់ ចាមក៏បានផ្តាំផ្ញើរទៅដល់និស្សិត និងសាស្ត្រាចារ្យ អាណាព្យាបាលត្រូវចូលរួម ទប់ស្កាត់ជំងឺកូវីឌ១៩ ដោយត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុល ឫជេល និង រក្សាគម្លាតសង្គម១ម៉ែត្រកន្លះ ជាពិសេសស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕