About Me

header ads

ម៉ូតូកង់បីឥណ្ឌាបុកគ្នាជាមួយនឹងម៉ូតូTodayបណ្តាលរបួសធ្ងន់២នាក់

ភ្នំពេញ÷មនុស្ស២នាក់របួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗខណ:ម៉ូតូធូដេនឹងកង់បីឥណ្ឌាបុកគ្នាពេញទំហឹងបណ្តាលមកពីការបើកបរធ្វែសប្រហែសរៀងខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២១តាមបណ្តោយផ្លូវលេខ១៨២នៅចំណុចស្តុបអូឡាំព្យាស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។





តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមិនចាំស្លាកលេខនោះទេបើកបរនឹងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ក្នុងទិសដៅពីកើតទៅលិចខណ:បើកមកដល់ចំណុចកើតហេតុបំណងបើកឆ្លងស្តុបទៅត្រង់ចៃដន្យស្រាប់តែមាននារីវ័យក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1BU-4453បើកបរតាមបណ្តោយផ្លូវលេខ១៨២ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតហើយក៏បត់ឆ្លងស្តុបលឿនរីឯម៉ូតូកង់បីឥណ្ឌាក៏មិនបានបន្ថយល្បឿនទើបធ្វើអោយភាគីទាំងសងខាងបុកគ្នាយ៉ាងពេញទំហឹងដួលទាំងសងខាងហើយរបួសធ្ងន់ទាំងសងខាងនឹងខូចខាតម៉ូតូកង់បីឥណ្ឌាក្រឡាប់ហើយបែកកញ្ចក់មុខនឹងខូចខាតម៉ូតូយ៉ាងដំណំភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនហុងហាក់ហើយខាងតំណាងម៉ូតូកូនទាដំបូងចង់បញ្ចប់រឿងសងចំនួន50$ដើម្បីបញ្ចប់រឿងក៏ប៉ុន្តែឪពុករបស់ជនរងគ្រោះឃើញស្ថានភាពកូនធ្ងន់ធ្ងរពេកក៏មិនព្រមបញ្ចប់រឿងនោះទេក៏ប្រគល់ឲ្យសមត្ថកិច្ចវាស់វែងធ្វើតាមច្បាប់។ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕