About Me

header ads

ស្ពានឈើ អំណោយ របស់សម្ដេច តេជោ ស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ

​ខេត្តកំពត៖ ស្ពានឈើមួយកន្លែង ស្ថិតនៅក្នុង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតបន្ទាប់ពីបានកសាង រួចរាល់ហើយជាស្ថា ពរ ត្រូវបានធ្វើពិធី សម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្ត នារសៀលថ្ងៃទី ១៨ ខែ កុម្ភ: ២០២ ១ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ស ម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានអោយដឹងថា៖ ស្ពាននេះសាងសង់ឡើងពីឈើ នៅលើទីតាំងស្ពានចាស់ ដែលរងការបំផ្លាញ ដោយទឹកជំនន់ស្ពាននេះមានប្រវែង៤២ម៉ែត្រទទឹង ៣ ម៉ែត្រ អាចចរាចរ ដោយស្មើជើង ម៉ូតូ និងម៉ូតូសណ្ដោងរឺម៉ក រថយន្ដចាប់ពី១២ កៅ អីចុះនិងផ្ទុកទំនិញ មិនអោយហួសលើសពី១តោន បានបន្តទៀតថាស្ពាននេះ ត្រូវបានសាងសង់រួច កាលពីថ្ងៃទី ១៧ខែធ្នូឆ្នាំ ២០២០ រយៈពេល១ខែ១៧ថ្ងៃប្រើប្រាស់ថវិកាអស់ចំនួន ៦៥លានរៀល ជាអំណោ យ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់តាមរយៈឯកឧត្តម ជាវ តាវ អភិបាល ខេត្តកំពត។


ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់ទុកស្ពានដែលទើប សាងសង់ថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែល រដ្ឋបាលខេត្តកំពតសម្រេចបាន ក្នុងចំណោម សមិទ្ធិផលជា ច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបាន សម្រាប់បម្រើប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋទូទៅ មិនថាក្នុងខេត្តឬក្រៅខេត្តឡើយ។



អភិបាលខេត្តកំពត បានបញ្ជាក់ អោយដឹងដែរថា ស្ពាននេះគ្រាន់តែជាការជួយសម្រាល់ ការលំបាក បណ្ណោះអាសន្ន ជាសា ធារណៈ នៅចំពោះមុខប៉ុណ្ណោះ ប៉ុន្តែកន្លង មករដ្ឋបាលខេត្ត និង ក្រសួងអភិវឌ្ឍន៍ជន បទបានចុះពិនិត្យ និងបានដាក់ចូលក្នុងគម្រោង របស់ ក្រសួង អភិវឌ្ឍន៍ជនបទ ហើយ នៅចំពោះមុខនេះ និងត្រូវសាង សង់ ជាប្រភេទស្ពានបេតុង។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ក្នុងមូល ដ្ឋានទាំងអស់ សូមរួមគ្នាជួយថែរក្សាស មិទ្ធផលស្ពានថ្មីនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង ជាពិសេសទៅទៀតនេះ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចការពារទប់ស្កាត់ ការរាលដាល នៃជំងឺ covid-19 ឲ្យបានទាំងអស់គ្នា។




លោកអ៊ួង វុឹង