About Me

header ads

បុរសម្នាក់ បានខ្យល់គដួលស្លាប់ក្នុងទឹក ខណៈដែលកំពុងដាក់មង នៅបឹងមួយកន្លែង ក្នុងឃុំរាយប៉ាយ ស្រុកកងមាស

គួរឲ្យអាសូ បុរសម្នាក់ បានស្លាប់ក្នុងទឹក ដោយសារខ្យល់គ ខណៈដែលកំពុងដាក់មង ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 10:00នាទី នៅចំណុចបៀតាសន ក្នុងបឹងបេ6 (ហៅបឹងធំ) ចម្ងាយប្រហែល 700ម៉ែត្រ ស្ថិតនៅខាងត្បូង ភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម  ។



ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា បុរសខាងលើ មានឈ្មោះ សន ស៊្រាន់ ភេទប្រុស អាយុ 36ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយបានលង់ទឹកស្លាប់ ខណៈដែល ជនរងគ្រោះ ទៅរាយម៉ង នៅចំណុចកើតហេតុខាងលើ ។ 



 ក្រោយពីគណៈកម្មការត្រួតពិនិត្យសាកសព រួចមក ក៏បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារខ្យល់គ ហើយលង់ទឹកស្លាប់ ពិតប្រាកដមែន ។បច្ចុប្បន្ន ក្រុមការងារ ក៏បានប្រគល់សពជូនទៅពុកម្ដាយក្រុមគ្រួសារ ដើម្បី ធ្វើបុណ្យតាមប្រពៃណី ៕