About Me

header ads

អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែន និងទីតាំងចត្តាឡីស័ក ដើម្បីបន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ខណៈវៀតណាមនៅតែបន្តផ្ទុះឆ្លងរាលដាល

( ត្បូងឃ្មុំ ): អនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបណ្តាខេត្តដែលជាប់បន្ទាត់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ។



ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងវិធានការចាំបាច់ក្នុងការបន្តបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពីសំណាក់ប្រទេសជាប់ព្រំដែន ។



បន្ទាប់ពីដាក់ចេញវិធានការ និងការអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព រយៈពេល ១ ថ្ងៃពេញ ឯកឧត្តម និងលោកជំទាវ រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាព និងទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន នៅតាមច្រកទ្វារចំនួន ៥ ទីតាំង រួមមានតំបន់ X16 ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅខាងប្រទេសវៀតណាម កំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺដ៏កាចសាហាវនេះ ។



នៅតាមច្រកនីមួយៗ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ មន្ត្រីប្រចាំការនៅតាមច្រកទ្វារទាំងអស់ ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សកម្មភាព នៃការឆ្លងដែន របស់ប្រជាពលរដ្ឋ ពិសេស ការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃសិន ដោយឡែកអ្នកបើកបរដឹកទំនិញចេញចូល ត្រូវគោរពតាមវិធានការពារ របស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុល សម្លាប់មេរោគ លើរថយន្តទំនិញ ឲ្យបានហ្មត់ចត់បំផុត ៕ 





សុខ ផន TV5