About Me

header ads

នាយប៉ុសន៍នគបាលឃុំស្រែថ្មីម្នាក់ដេកស្លាប់នៅក្នុងប៉ុសន៍ម្នាក់ឯងដែលគេសង្សយ័បណ្តាលមកពីជម្ងឺប្រចាំកាយ

ខេត្តកំពង់ឆ្នាំង:

នាយប៉ុសន៍នគបាលឃុំស្រែថ្មីម្នាក់ដេកស្លាប់នៅក្នុងប៉ុសន៍ម្នាក់ឯងដែលគេសង្សយ័បណ្តាលមកពីជម្ងឺប្រចាំកាយ  ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៦គម្ភះ២០២១នៅក្នុងប៉ុសន៍នគបាល ដែលស្ថិតនៅក្នុងភូមិសន្ទួច.ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង ។ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះដែលជានាយប៉ុសន៍រដ្ឋបាលដេកស្លាប់ម្នាកឯងខាងលើនេះមានឋានះវរះសេនីយ៍ត្រី.អត្តលេខ៤៥៧៧០.ឈ្មោះ កែវសុផង់ អាយុ៥៥ឆ្នាំមានប្រពន្ធឈ្មោះ ប៉ែនសុខនី អាយុ ៥៣ ឆ្នាំ មានកូន៧នាក់រសនៅក្នុងភូមិគល់គប់ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុក្នុងវេលាម៉ោង 1:00 រំលងអាធ្រាតឈានចូលថ្ងៃទី 16 កុម្ភះ 2021 មួយនេះជនរងគ្រោះកំពុងតែនិយាយអាយកូមជាមួយអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះចេញពីខាងក្នុង  ។


ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីបានឲ្យដឹងទៀតថាលុះព្រឹកឡើងគាត់បានដាក់ឲ្យភ្ញាក់ឡើងដើម្បីទៅប្រជុំនៅអធិការនគរបាលស្រុករលារប្អៀរតែមិនឃើញមានការឆ្លើយតបគាត់ក៏មើលពីខាងក្រៅទៅឃើញជនរងគ្រោះដេកស្លៀកខោខ្លីខ្លួនទទេនៅលើប៉ៅអ៉ីដោយមានការសង្ស័យក៏បានជម្រាបទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មីនិងអនុប្រធានប៉ុសន៍ឱ្យជួយពិនិត្យមើលព្រោះជនរងគ្រោះបានបិទទ្វារនិងដាក់គន្លិះពីក្នុងនិងបានរាយការណ៍ជូនទៅអធិការនគរបាលស្រុករលារប្អៀរ ពីស្ថានភាពរបស់លោកមេប៉ុសន៍ និងបង្កការភ្ញាក់ផ្អើលភ្លាមភ្លាមផងដែរ ។ក្រោយការជួបជាគ្រាភ្លាមៗនោះក៍មានការគាស់បង្អួចម់លទៅឃើថាលោកមេប៉ុសន៍បានដេកស្លាប់នៅលើប៉ៅអ៉ីម៨នដឹងតាំពីថ្មើណានោះទេ ។




បើតាមការធ្វើកុសលវិច្ច័យពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យក៏ដូចជាសិក្ខាតាមចៅក្រមបានដាក់ការសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង 2:00 ទៅម៉ោង 3:00រៀបភ្លឺហើយជនរងគ្រោះក៏មានជំងឺប្រចាំកាយលើសឈាមនិងលេបថ្នាំជាប្រចាំផងដែរ ។ក្រោយការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធបានធ្វើកំណត់ហេតុប្រគល់សាកសពនាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែថ្មីប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់ស្នងការនគរបាលខេត្តយកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕