About Me

header ads

ក្រុមសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម លើអ្នកបើកបររថយន្តធុនធំ រកឃើញអ្នកវិជ្ជមានសារធាតុញៀន ០២នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ធ ២៧នាក់

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងជំនាញចរាចរណ៍ ខេត្តកំពង់ចាម សហការជាមួយ ជំនាញអធិការរដ្ឋាននគរបាលស្រុក និងជំនាញចរាចរ ស្រុកជើងព្រៃ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៩ និង 00នាទី បានចុះត្រួតពិនិត្យនិងធ្វើតេស្តទឹកនោម លើអ្នកបើកបររថយន្តធុនធំ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានសារធាតុញៀន ០២នាក់ ក្នុងចំណោមអ្នកបើកបរ ២៧នាក់ ។





តាមសេចក្ដីរាយការណ៍ ពី លោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ គឺបានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម និងក្រោមការដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ិត លីន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងសរុប ចំនួន ១៨នាក់ ។ លោកបន្តថា ក្នុងបេសកកម្មនោះ ក្រុមជំនាញ បានត្រួតពិនិត្យរថយន្តចំនួន ២៧គ្រឿង បានធ្វើតេស្តទឹកនោម ចំនួន ២៧នាក់ ដែលក្នុងនោះ អ្នកបើកបររថយន្ត ចំនួន ០២នាក់ មានវិជ្ជមានសារធាតុញៀន គឺ ៖ ១.ឈ្មោះ លីម ផល្លា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិ ភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ និង២.ឈ្មោះ ជា រ៉េន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិទួលវិហារ ឃ្មុំស្វាយយៀ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ជាមួយនោះ ជំនាញ ក៏បានឃាត់រថយន្ត ចំនួន ០២គ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការរដ្ឋានស្រុកជើងព្រៃ ផងដែរ ។បច្ចុប្បន្ន អ្នកបើកបរទាំង ០២នាក់ ខាងលើ ត្រូវបានជំនាញឃាត់ខ្លួន ដើម្បី ធ្វើការកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕