About Me

header ads

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងវារីវប្បកម្ម ស្ថិតនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងវារីវប្បកម្ម របស់ក្រុមហ៊ុន ផា រ័ត្នរតនៈ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដែលទទួលបានសិទ្ធិ វិនិយោគ ក្នុងគម្រោងវារីវប្បកម្មទំនប់ចកបឹងធំ នៅលើផ្ទៃដីទំហំ ៧ហិចតា ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា ដោយមើលឃើញពីសក្តានុពល នៅក្នុងតំបននេះ រដ្ឋបាលខេត្តបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគលើផ្នែកវារីវប្បកម្ម ។ តាមរយៈ ការអនុវត្តគម្រោងវារីវប្បកម្ម នៅទំនប់ចកបឹងធំ នឹងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករ ក្នុងតំបន់ឲ្យកាន់តែប្រសើរ មួយកម្រិតបន្ថែមទៀត ។


 បច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើននៅតំបន់នេះ មានមុខរបរជាចម្បង ការនេសាទ ។ ឯកឧត្តម បន្តថា ការធ្វើវារីវប្បកម្មនឹងបង្កើតជាទីផ្សារ សម្រាប់ប្រជាកសិករ រួមជាមួយការប្រមូលទិញ ផលិតផល ដែលប្រជាពលរដ្ឋ សម្រេចបានក្នុងតម្លៃទីផ្សារ ជាកត្តាចម្បង រួមចំណែកកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរ ពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន នៅតំបន់បឹងធំ មកធ្វើវារីវប្បកម្មបែបទំនើបវិញ ។ 


មួយផ្នែកទៀត គម្រោងនឹងប្រែក្លាយជាតំបន់នេះ ជាទីកន្លែងទេសចរណ៍ មានសក្តានុពលថ្មីមួយទៀតរបស់ខេត្ត ផងដែរ ។សូមបញ្ជាក់ថា គម្រោងវារីវប្បកម្មទំនប់ចកបឹងធំ ស្ថិតក្នុងសហគមន៍នេសាទសាមគ្គី ឃុំមៀន និងជាតំបន់ដីសើម ដែលផ្ទៃក្រឡា តំបន់អភិវឌ្ឍន៍នេះ មានទំហំ ៧៣,២៤៦ ម៉ែត្រការ៉េ ៕