About Me

header ads

ម៉ូតូនិងម៉ូតូប្រលះគ្នាលាន់សូដូចរន្ទះស្លាប់ភ្លាមៗម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ៈ៥០នាទីថ្ងៃទី ១៨   ខែ កុម្ភះ ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៩/១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ  ពាក់ផ្លាកលេខ ស្វាយរៀង ១N-២៥២៣ បើកបរដោយឈ្មោះ ប៉ាង វាសនា ភេទប្រុស  អាយុ២៥ឆ្នាំ មុខរបរកម្មករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាពធ្វើដំណើរពីទិសដៅពីកើតទៅលិចយ៉ាងលឿន។





ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏ចង្កូតទៅបុកម៉ូតូ ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១V ៦៤៧២ ចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាពីទៅលិចទៅកើត បើកបរដោយឈ្មោះ កូវ រិទ្ធី ភេទប្រុស  អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)និងរងរបួសធ្ងន់ម្នាក់។ករណីនេះអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត រីឯមធ្យោបាយ(ម៉ូតូទាំងពីរគ្រឿង ខូចខាតធ្ងន់) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

+មូលហេតុៈ អ្នកបើកបរម៉ូតូHONDA DREAM ស៊េរីឆ្នាំ២០១៩ មិនប្រកាន់ស្តាំ។