About Me

header ads

លឿនពេកមិនប្រយ័ត្នទៅបុកគូទគេពីក្រោយរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ខេត្តស្វាយរៀង៖

យ៉ាងហោចណាស់នារីម្នាក់បានរងរបួស់ធ្ងន់សន្លប់ស្តូកស្តឹងខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយបុរសម្នាក់បើកបរលឿនពេកជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលតែម្តង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង ១៨:៤០នាទីយប់នៅថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៩/១៤០ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុ125 មានម៉ូតូមួយគ្រឿង ម៉ាកHONDA C125 ស៊េរីឆ្នាំ2017 ពណ៌ ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង 1J 3504បើកបរដោយឈ្មោះ ស៊ឹម ឡេវ ភេទប្រុស  អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិ ប្រសូតិ១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាព)ធ្វើដំណើរយ៉ាងលឿនពីទិសដៅពីកើតទៅលិច ។




ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកើតហេតុខាងលើក៏បានបុកម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA C125 ស៊េរីឆ្នាំ2018 ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1L 9099ពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ សាំ ជីតា ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិ អង្គតាមោក ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀងបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង(ពាក់មួកសុវត្ថិភាព) ។ ករណីនេះអ្នករងរបួសបានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប  រីឯមធ្យោបាយទាំងពីរ(ម៉ូតូទាំងពីរគ្រឿង ខូចខាតស្រាល) យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ ។+មូលហេតុៈ ម៉ូតូHONDA C125 ស៊េរីឆ្នាំ២០១៧ប្រើប្រាស់ល្បឿនលឿន។